Social Network

ពេលឃើញសភាព Bird ក្នុងពិធីបុណ្យសព Tangmo គ្រប់គ្នាអាសូរកាន់តែខ្លាំង

ពិធីបុណ្យលាដំណើរលើកចុងក្រោយជូនដល់ តារាសម្ដែង Tangmo Nida បានប្រព្រឹត្តិទៅយ៉ាងធំដុំ រយៈពេល ៣ថ្ងៃហើយ ដោយមានការចូលរួមពីសំណាក់មិត្តភ័ក្តិ ពោលគឺតារាៗជាច្រើន។

ទិដ្ឋភាពជារួមពេញទៅដោយការនឹករលឹក អាឡោះអាល័យចំពោះ Tangmo ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែទោះជាយ៉ាងណា គ្រប់គ្នាក៏មិនអាចរំលងខ្សែភ្នែកចេញពី Bird សង្សាររបស់នាដែរ ព្រោះបុរសម្នាក់នេះបានលេចមុខជួបរៀបចំ តុបតែងគ្របយ៉ាងក្នុងពិធីបុណ្យ ដើម្បីលាដំណើរមនុស្សជាទីស្រឡាញ់របស់ខ្លួន។

ពេលឃើញ Bird ម្នាក់ៗកាន់តែតែអាណិត ព្រោះពេលនេះ លោកស្រកសាច់ច្រើនខ្លាំង ហើយគ្រប់គ្នាពិតជាបារម្ភ ពីបុរសម្នាក់នេះខ្លាំង ព្រោះសភាពផ្លូវចិត្តរបស់លោក ធ្លាក់ចុះមិនធម្មតាឡើយ តាំងពីថ្ងៃ Tangmo ជួបគ្រោះថ្នាក់មក។

អ្វីដែជាក់ស្ដែង នៅថ្ងៃដំបូង នៅពេលលោក A Supachai ដែលជាអ្នកផ្ដើមបុណ្យ ឡើងថ្លែងចំណាប់អារម្មណ៍មិនទាន់ចប់ផង Bird ដែលកំពុងអង្គុយស្ដាប់ ក៏បានដើរចូលក្នុងបន្ទប់ភ្លាមៗ (យំ)។ ឃើញភ្លាម Cheer Thikamporn និង Mo Amena ក៏បានដើរទៅតាម ក្នុងបំណងលួងលោម និងលើកទឹកចិត្ត។ លគេសរសើរដោយស្មោះ គឺអត្តចរិតរបស់ Bird ដែលមិនឆ្មើងឆ្មៃ សុភាពរាបសារ ស្ងប់ស្ងៀម និងគោរពគេឯងខ្លាំងបំផុត។

ឃ្លីបវីដេអូដែលគ្រប់គ្នា Share ច្រើនមួយទៀតនោះ ក៏គឺ ពេល Bird លុតជង្គង់អង្គុយក្រោម និយាយជាមួយ Aum Patchrapa, P’A និងអ្នកផ្សេងទៀត។ នេះក៏ព្រោះលោកក្រែងចិត្តគេ ស្របពេលគិតថាខ្លួនត្រឹមជាអ្នកធម្មតា តែក្រោយមក Aum និង P’A ក៏បានលើកដៃ Bird ឲ្យមកអង្គុយលើកៅអី ថតរូបជុំគ្នា កុំឲ្យមានការខ្លាចចិត្ត។

ចុងក្រោយគឺរូបភាពដែលលោកអង្គុយបើកចិញ្ចៀន ដែលត្រៀមសម្រាប់ Tangmo តែគួរឲ្យស្ដាយចិញ្ចៀននេះ បែរជាប្រគល់ជូននាងនៅថ្ងៃបុណ្យសពទៅវិញ។ ជាមួយគ្នានោះ ពេលបើកមើលហើយ Bird ថែមទាំងយំទៀតផង ជាហេតុគ្រប់គ្នាឃើញហើយអួលណែនណាស់។ យ៉ាងណាក្ដី អ្នកដែលបានមកចូលរួមបុណ្យ ក៏មិនភ្លេចមកឱប និងផ្ដល់កម្លាំងចិត្តដល់លោកដែរ ក្នុងនោះរួមមានតារាសម្ដែង Nune Wuranuch ជាដើម៕

ដកស្រង់ពី៖Sabay