Social Network

ម្នាក់ឯងមិនស្លាប់ទេ ហើយក៏មិនឯកាដែរ ទើប Great Warintorn មិនខ្ចីរកស្នេហ៍ថ្មី ចង់នៅ Single សិន

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ តារាសម្ដែងថៃ Great Warintorn បានចូលរួមក្នុងកម្មវិធីសម្ពោធរឿងថ្មី «Pom Sanaeha»។

ឆ្លៀតក្នុងឱកាសនោះ អ្នកសារព័ត៌មានក៏បានសួរសំណួរមួយចំនួនពីជីវិតេកជន ជាមួយនឹងលោកតែម្ដង។ Great Warintorn ទទួលស្គាលថា បច្ចុប្បន្ននេះ លោកពិតជានៅលីវ (Single) ពិតមែន ហើយក៏មិនទាន់ទាក់ទងជាមួយនឹងអ្នកណាម្នាក់ដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាប្រុសរូបនេះនៅឆ្លៀតបន្ថែមទៀតថា ពេលនេះ លោកហាក់ដូចជាមិនទាន់ចង់មានស្នេហានោះទេ។ ឮភ្លាមអ្នកសារព័ត៌មានក៏សួរថា តើលោកមិនឯកាទេឬ ពេលត្រូវទៅណាមកណាជាមួយនឹងមិត្តភ័ក្តិដែលសុទ្ធតែមានសង្សារគ្រប់គ្នា?

ហើយលោកបែរជាជ្រើសនៅតែឯង មិនរកអ្នកស្អំបេះដូងនោះ? តបនឹងសំណួរនេះ Great បញ្ជាក់ថា លោកមិនមានអារម្មណ៍ឯកានោះទេ ហើយខ្លួនបែរជាសប្បាយចិត្តទៅវិញ ពេលឃើញមិត្តភ័ក្តិជួបស្នេហ៍ពិត និងមានក្ដីស្រឡាញ់ជ្រាលជ្រៅឲ្យសង្សារពួកគេរៀងៗខ្លួន ជាពិសេស Boy Pakorn៕

ដកស្រង់ពី៖Sabay