Social Network

បោះតម្រុយរាប់ឆ្នាំ ឥលូវរឿង «បុព្វេសន្និវាស» និង «សុភាពបុរសជុថាថេប» វគ្គ ២ ជិតបង្ហាញខ្លួនហើយ

រឿង «បុព្វេសន្និវាស» និង «សុភាពបុរសជុថាថេប» សុទ្ធតែជារឿងដែលទទួលបានការគាំទ្រច្រើនមិនធម្មតាពេលចាក់បញ្ចាំងដំបូង ហើយដោយសារតែល្បីពេក ទើបផលិតករសម្រេចបង្កើតរដូវកាលថ្មីតែម្ដង។ដូច្នេះអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏ជិតមកដល់ឆាប់ៗនេះដែរ។

១. រឿង «បុព្វេសន្និវាស ២»

ភាពយន្តភាគដែលមាន Pope Thanawat និង Bella Ranee ជាតួឯកនេះ បានធ្វើឲ្យល្បីខ្លាំងកាលពីឆ្នាំ ២០១៨ ហើផយពេលនេះដំណើរការថត រដូវកាលទី ២ ក៏កំពុងដើរទៅមុខ ដោយតួៗក្នុងរឿងថ្មីនេះត្រូវភ្លក់បទពិសោធថ្មី ព្រមទាំងធានាថាមិនឲ្យចាញ់វគ្គមុនទេ។

 

យ៉ាងណាក្ដី បើផ្អែកតាមប្រភពព័ត៌មាន Pope Thanawat នឹងសម្ដែងដល់ទៅ ៣តួ ស្របពេល Bella Ranee នឹងបន្តសម្ដែងជាតួ ការ៉ាកេត ដដែល បូកបន្ថែមជាមួយនឹងតួថ្មីឈ្មោះថា "Pudtarn”។

២. រឿង «Duang Jai Tewaprom» វគ្គ២ នៃរឿង «សុភាពបុរសជុតាថេប»

ផ្អែកតាមវិបសាយព័ត៌មាន Daradaily បានឲ្យដឹងថា រឿងនេះនឹងផ្ដើមដំណើរការថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ជាមួយគ្នានោះ តារាសម្ដែងវ័យក្មេង Kongthap Peak និងតារាជើងថ្មី Mint Ranchrawee នឹងដើរជាតួឯក៕

ដកស្រង់ពី៖Sabay