Social Network

កើតអ្វី! អ្នកគាំទ្រភ័យគ្រប់គ្នាក្រោយ គង់ ចាន់ស្រីមុំ ដេកព្យាបាលតាមបែបបុរាណមិនធ្លាប់ឃើញ

ពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនភ័យគ្រប់គ្នា ក្រោយឃើញនាងដេកលើកន្ទេលអាំងភ្លើង ដោយមានដាក់ថ្នាំខ្មែរក្រាលនៅពីក្រោម មិនដឹងមានជំងឺអ្វីនោះទេ។

នៅប៉ុន្មាននាទីមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នា ក្រោយឃើញនាងដេកព្យាបាលនៅលើគ្រែតាមបែបបុរាណដែលមិនធ្លាប់ឃើញ ដោយមិនដឹងមូលហេតុអ្វី នឹងឈឺអ្វីនោះទេ ក្រោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា «មកព្យាបាលតាមបែបបុរាណខ្មែរម្តងមើ»។គ្រាន់តែឃើញរូបភាពនិងពាក្យដែលនាងបានសរសេរ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយម្នាក់ៗចោទជាសំនួរទៅកាន់នាងថាឈឺអ្វី?

រយៈកាលកន្លងមកអ្នកនាង គង់ ចាន់ស្រីមុំ មិនដែលលេចលឺដំណឹងថានាងមានជំងឺអ្វីនោះទេ ដោយនាងមានសុខភាពល្អ ទៅណាមកណារឺផុសអ្វីក៏មិនដែលបង្ហាញថានាងមានជំងឺដែរ ចុះហេតុអ្វីស្រាប់តែពេលនេះ បែរជានាងមកព្យាបាលខ្លួនតាមបែបបុរាណខ្មែរបែបនេះ នៅខេត្តតាកែវទៅវិញ ហាក់មិនគួរឲ្យជឿថានាងមានជំងឺសោះឡើយ។

បើនិយាយពីរឿងការព្យាបាលវិញហាក់ដូចជាប្លែកណាស់ ដោយមិនដឹងថាការព្យាបាលនេះ ធ្វើទៅលើអ្នកជំងឺប្រភេទអ្វីនោះទេ ដោយមានថ្នាំខ្មែរស្រស់ជាច្រើនក្រាលលើគ្រែ ហើយឲ្យអ្នកជំងឺដេកពីលើ ថែមទាំងអាំងភ្លើងថែមទៀតផង។ ក្រោយទទួលបានដំណឹងនេះភ្លាម គ្រប់គ្នាហាក់មានចម្ងល់យ៉ាងខ្លាំង ព្រោះមិនទាន់មានចម្លើយថានាងឈឺអ្វីនោះទេ ខណៈ Sabay ព្យាយាមទាក់ទងទៅនាង តែមិនទាន់មានការឆ្លើយតប ។

ដកស្រង់ពី៖Sabay