Social Network

Bird ថា «ពិធីបុណ្យចប់ ខ្ញុំទៅហើយ» គ្រប់គ្នាបារម្ភខ្លាចគិតខ្លី ឥឡូវ Mo Amena ចេញបកស្រាយ

Bird ដែលជាសង្សាររបស់ Tangmo Nida ពិតជាទទួលបានក្ដីស្រឡាញ់ខ្លាំងពីសំណាក់មហាជន និងមិត្តៗរបស់ Tangmo។ ផ្លូវចិត្តរបស់បុរសម្នាក់នេះពេលនេះ ក៏ពិតជាបានធ្វើឲ្យគ្រប់គ្នាបារម្ភខ្លាំង ខ្លាចលោកគិតខ្លី ឬធ្វើអ្វីផ្ដេសផ្ដាស ពិសេសក្រោយពេលលោកនិយាយថា៖ «ពិធីបុណ្យចប់ ខ្ញុំទៅហើយ»។

ដោយឡែក កាលពីថ្ងៃកម្មវិធីទី២ Mo Amena ក៏បានយកឱកាសធ្វើបទសម្ភាសជាមួយនឹងក្រុមអ្នកសារព័ត៌មាន បកស្រាយក្នុងនាម Bird តែម្ដង។ ជាការពិត ទំហំនៃវិបត្តិផ្លូវចិត្តដែល Bird ជួបនៅពេលនេះធំធេងខ្លាំងមិនធម្មតានោះទេ ហើយគ្រប់គ្នាក៏ដឹងថាតើ Bird ឈឺយ៉ាងណាដែរ ពេលមនុស្សជាទីស្រឡាញ់ឃ្លាតទៅឆ្ងាយគ្មានថ្ងៃត្រឡប់ ក្នុងពេលដ៏លឿនពេក។

និយាយក្នុងបទសម្ភាស Mo Amena បានលើកឡើងថា៖ «នាងខ្ញុំសូមនិយាយតំណាងឲ្យបង Bird ហើយ បង Bird មិនចង់ជជែកអ្វីច្រើនជាមួយនឹងបងៗទេណា៎ តែសភាពផ្លូវចិត្តគាត់នៅមិនទាន់ស្រួលបួល គាត់នៅតែរបៀបថា “ខ្ញុំនៅតែមិនអាចទទួលយកបាន រាល់ពេលដែលមក”»។

«ដូចថ្ងៃនេះជាដើម បង Bird មកដល់ គាត់ក៏នៅចាំ Mo (Mo Amena) នៅក្នុងឡាន ហើយទូរសព្ទរកថានៅឯណា? មកទទួលបងចូលក្នុងពិធីបុណ្យបន្តិច បងៗ គ្រប់គ្នាក៏ឃើញថា Mo រត់មកនាំបង Bird គ្រប់ពេលដែរ។ ខ្ញុំចង់និយាយថា គាត់នៅមិនអាចធ្វើចិត្តបាន គ្រប់ពេលដែលនិយាយដល់បង Mo (Tangmo) គឺដឹងតែនិយាយស្ដីមិនដឹងរឿងហ្មង នៅទទួលយកអ្វីស្ថានភាពអ្វីគ្រប់យ៉ាងមិនបានទេ នៅតែស្រឡាញ់ នៅតែនៅនឹក ស្ថានភាពនៅមិនទាន់ស្រួលទេ»។

ពេលក្រុមអ្នកសារព័ត៌មានសួរថា៖ «A Supachai ផ្ដល់បទសម្ភាសថា ចង់ឲ្យ Bird ចូលធ្វើការក្នុងវិស័យសិល្បៈ តែ Bird បដិសេធមែនទេ?» Mo Amena៖ «មិនចូលទេចា៎! ចប់ពិធី គាត់នឹងទៅតាមផ្លូវគាត់ ទៅធ្វើចិត្តរបស់គាត់ ហើយគាត់ក៏នឹងលក់ខោអាវទៀត ខោអាវស្ថិតក្នុងប្រាក់កម្ចីដែលបងMoធ្លាប់ប្រាប់ថាចូលចិត្ត ក៏សូមផ្ញើបងៗ ជួយផ្ដល់ការគាំទ្រផងណា៎»។

Mo Amena នៅបានបញ្ជាក់ទៀតថា ថ្ងៃមុខប្រសិនបើ Bird ផ្ដើមការងារអ្វីមួយ នោះគឺជាការងារដែលលោកជាអ្នកសម្រេចផ្ទាល់។ ចំណែក Mo Amena, Aum Patchrapa, A Supachai និងមិត្តដទៃទៀតនឹងរង់ចាំគាំទ្រជានិច្ច៕

ដកស្រង់ពី៖Sabay