Social Network

អបអរសាទរ! ប៉ែន ស្រីពេជ្រ សម្រេចបំណងជូនស្វាមីពេលនេះពពោះកូនដំបូងហើយ

បន្ទាប់ពីរៀបការអស់រយៈពេលជាង១ឆ្នាំមកនេះ ពិធីការនីល្បីឈ្មោះប្រចាំទូរទស្សន៍ហង្ស មាស អ្នកនាង ប៉ែន ស្រីពេជ្រ និងស្វាមី សម្រេចបំណងធំហើយដោយពិធីការិនីរូបនេះកំពុងពពោះកូនដំបូង។

នៅមុននេះបន្តិចពិធីការិនី ប៉ែន ស្រីពេជ្រ ពិតជាធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង បន្ទាប់ពីនាងប្រកាសដំ ណឹងលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថានាងកំពុងតែពពោះកូនដំបូងបានរយៈពេល៣ខែមកហើយជាកូនស្រី។ ដំណឹងនេះក៏ធ្វើឱ្យស្វាមីរបស់នាងរំភើបស្ទើរហោះផងដែរ ក្រោយអ្នកទាំងពីរបានសម្រេចបំណង បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំ២០២១។

ពិធីការិនី ប៉ែន ស្រីពេជ្រ៖ “អគុណប្តីសម្លាញ់ចាប់តាំងពីដឹងថាអូន ទម្ងន់ខែទី១ រហូតដល់ខែទី៣នេះ បងមើលថែទាំអូនរហូត ហើយចាប់ពីដឹងថាពួកយើងមានកូនស្រី ក៏រិតតែថែរទៀត សូមអោយបងបែប នេះរហូតណាប្តីសម្លាញ់ ហើយប៉ាម៉ាក់សន្យានឹងថែទាំកូនស្រីអោយបានល្អ រហូតដល់កូនមើលឃើញ ពិភពលោកថាស្រស់ស្អាតប៉ុណ្ណា”។

ទន្ទឹមនឹងដំណឹងដ៏រីករាយមហាជន និងមិត្តរួមអាជីពជាច្រើនបានចូលរួមអបអរសាទរយ៉ាងច្រើនចំពោះ ប៉ែន ស្រីពេជ្រ និងស្វាមី ដែលពពោះកូនជាលើកដំបូង៕

ដកស្រង់ពី៖Sabay