Social Network

សាំងកំពុងឡើងថ្លៃអ៊ីចឹង! អាចគិតគូរឡានស៊េរីឆ្នាំ២០២២ ដែល​ស៊ីសាំង​តិចបំផុតទាំងនេះ

ក្នុងស្ថានភាពដែលប្រេងសាំងកំពុងឡើងថ្លៃ អ្នកប្រើប្រាស់មួយចំនួនបានគ្របរថយន្តទុកចោលមួយរយៈ ដោយសារតែពួកគេអាចទ្រាំទ្រនូវការចំណាយ ពិសេសរថយន្តម៉ាស៊ីនធំដែលស៊ីសាំងច្រើន។ ឥឡូវនេះ យើងសូមបង្ហាញអំពីរថយន្តស៊េរីឆ្នាំ២០២២ ដែលស៊ីសាំងតិចបំផុតទាំងប្រភេទប្រើសាំងសុទ្ធ ប្រភេទ Hybrid និង Plung-in Hybrid ដែលលោកអ្នកអាចពិចារណាងាកមកទិញប្រើប្រាស់បាន។

១. Mitsubishi Mirage: ៦លីត្រ/១០០គ.ម

២. Hyundai Elantra: ៦,៣លីត្រ/១០០គ.ម

៣. Honda Civic: ៦,៥លីត្រ/១០០គ.ម

៤. Hyundai Accent, Kia Rio: ៦,៥លីត្រ/១០០គ.ម

៥. Toyota Corolla Hatchback: ៦,៧លីត្រ/១០០គ.ម។

ម៉ាស៊ីនសាំង Hybrid

១. Hyundai Ioniq: ៣,៩លីត្រ/១០០គ.ម

២. Toyota Prius: ៤,២លីត្រ/១០០គ.ម

៣. Hyundai Elantra Hybrid: ៤,៣លីត្រ/១០០គ.ម

៤. Honda Insight: ៤,៥លីត្រ/១០០គ.ម

៥. Toyota Corolla Hybrid: ៤,៥លីត្រ/១០០គ.ម។

រថយន្ត Plug-in Hybrid

១. Toyota Prius prime: ១,៧លីត្រ/១០០គ.ម

២. Hyundai Ioniq: ១,៩លីត្រ/១០០គ.ម

៣. Kia Niro: ២,២លីត្រ/១០០គ.ម

៤. Ford Escape: ២,២លីត្រ/១០០គ.ម

៥. Toyota RAV4 Prime: ២,៥លីត្រ/១០០គ.ម៕

ដកស្រង់ពី៖sabay