Social Network

លទ្ធផលថ្មីចេញ តែបងប្រុសរបស់ Tangmo គ្មានថ្ងៃជឿថា​ប្អូននោមលើទូកដាច់ខាត

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក Dayot Dejob ដែលជាបងប្រុសរបស់អតីតតារាសម្ដែង Tangmo Nida បានបង្ហោះលើ Facebook ថា៖ «ទោះបីអ្នកណានិយាយយ៉ាងណា សម្រាប់ខ្ញុំផ្ទាល់មិនជឿដាច់ខាត ថាប្អូនរបស់ខ្ញុំទៅធ្វើដូចអ្វីដែលគេប្រាប់ នៅបរិវេណខាងក្រោយទូក មិនបានសំដៅលើអ្នកណាទេ វាគ្រាន់តែជាសិទ្ធិ ក៏ដូចជាការជឿជាក់ផ្ទាល់ខ្លួនរបស់ខ្ញុំបាទ»។

ពីក្រោម Post របស់លោក ក៏មានមនុស្សជាច្រើននាក់បានចូល Comment យល់ស្របនឹងការលើកឡើង ថែមទាំងលើកទឹកចិត្តពេញទំហឹងឲ្យស៊ូតតាំងនឹងរឿងក្ដីនេះតទៀត រហូតដល់ការពិតត្រូវបានបង្ហាញ ហើយជាយុត្តិធម៌ដែលគ្រប់គ្នាចង់បាន៕

ដោយសារតែមានការលើកឡើងថា Tangmo ពិតជាបានស្លាប់ដោយសារនាងបានដើរទៅបត់ជើងតូចនៅខាងក្រោយទូក ទើបភ្លាត់ជើងធ្លាក់ចូលទឹក។ ទោះជាយ៉ាងណាការលើកឡើងនេះ ពិបាកធ្វើឲ្យមហាជនច្រើនលើសលប់ពិបាកក្នុងការជឿណាស់៕

ដកស្រង់ពី៖Sabay