Social Network

ក្រោយថៃផ្ទុះប្រតិកម្ម អ្នកច្នៃម៉ូតឈុតបាយសី ចេញមុខបកស្រាយភ្លាមៗមិនទុកយូរ

ក្រោយអ្នកគាំទ្រថៃប្រតិកម្មនិងឈុតថ្នាក់ជាតិរបស់កម្ពុជាពាក់ក្នុងការប្រកួតកាលពីយប់មិញនេះ បានធ្វើឲ្យអ្នកច្នៃម៉ូតឈុតបាយសី ចេញមុខបកស្រាយរឿងឈុតមួយនេះទៅកាន់អ្នកគាំទ្រថៃឲ្យបានដឹង។

នៅមុនការប្រកួតឈុតថ្នាក់ជាតិរបស់កម្ពុជា Miss Queen Cambodia 2021 ដែលជាភេទទី៣ កាលពីយប់មិញនេះ ធ្វើឲ្យ អ្នកច្នៃម៉ូតឈុតបាយសី ដែលស្លៀកដោយបវរកញ្ញាភេទទី៣ Mega បានចេញមុខបកស្រាយទៅលើឈុតមួយនេះហើយប្រាប់ទៅដល់អ្នកគាំទ្រថៃឲ្យបានដឹងផងដែរ ក្រោយពីអ្នកគាំទ្រថៃប្រតិកម្មទៅលើឈុតមួយនេះថាមិនសមរម្យ ដោយលោក លី ភក្រ្តារដ្ឋហ្វុង បានបញ្ជាក់ថា «តួនាង ជាតួបាយសីពីដើមដល់ចប់ គឺប្រៀបប្រដូចទៅនិងតួនាងបាយសីទាំងមូល ត្រង់ជើង គឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសី ហើយត្រង់បាយសីធ្វើពីធីរួចបោះចោលដើរជាន់ពីលើវិញ ហេតុអ្វីមិនរអៀសខ្លួនផង ទោះជាបោះចោលក៏នៅជាបាយសីគោរព រឺបោះចោលហើយលែងមានន័យ អ្វីៗយើងជាអ្នកបង្កើតដូចនេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមរបស់លោកទទួលយក តែសូមកុំជាន់ពន្លិច»។

តាមរយៈការបកស្រាយតាមនេះ លោក លី ភក្រ្តារដ្ឋហ្វុង បានបញ្ជាក់ប្រាប់ Sabay ថា បើចំពោះលោកវិញយល់ថា ប្រទេសណាក៏មានវប្បធម៍រៀងៗខ្លួន ហើយប្រទេសកម្ពុជាក៏មានវប្បធម៍របស់ខ្លួនរៀងមក ដូច្នេះសិល្បះនៃការច្នៃប្រឌិត ក៏យើងអាចបង្កើតថ្មីបាន ដោយរក្សានៅទំរង់ដដែល ហើយចំពោះឈុតនេះគឺបង្កើតថ្មីមុនប្រទេសជិតខាង ចឹងអាចមានការប្រតិកម្មខ្លះ ហើយតម្លៃនៃគ្រឿងរដ្ដាប់ខ្លះ គឺយើងជាអ្នកអោយតម្លៃ ហើយយើងក៏មិនបានដើរជាន់រឺដើរអូសតួរឈុតឡើយ គឺយើងយកលំនាំពីជើងដល់ចុងនៃតួរឈុតដោយបូកបញ្ជូល2ឈុតចូលគ្នា គឺបុត្រីនាគ នឹងបាយសី។

បញ្ជាក់ផងដែរថា ឈុតអនុក្សតីនាគ នឹង ឈុតបាយសី នេះគឺជាស្នាដៃច្នៃដោយអ្នកច្នៃម៉ូតលោក លី ភក្រ្តារដ្ឋហ្វុង ដែលលោកធ្លាប់ច្នៃឈុតជាច្រើន ដូចជាឈុតតំណាងជាតិឲ្យកញ្ញា ប៉ូគីមថេងសុតធីតា និងឈុតជាច្រើនទៀតដែលល្បីល្បាយមិនបានរៀបរាប់អស់ ដែលអ្នកច្នៃម៉ូតរូបនេះសម្រិតសម្រាំងប្រឹងអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីឲ្យលេចធ្លោនិងមានអ្នកចាប់អារម្មណ៏នៅលើឆាក៕

ដកស្រង់ពី៖Sabay