Social Network

Moddam ស្លុតចិត្តទើបបើកឃើញសារចុងក្រោយ Tangmo ផ្ញើមកដូចឱ្យប្រផ្នូល មុនពេលស្លាប់

Moddam Kachapha បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្លួនទើបតែបើក Line ប្រទះឃើញសារចុង ក្រោយរបស់ Tangmo ផ្ញើរមកជាលើកចុងក្រោយមុនថ្ងៃកើតហេតុ ២ ទៅ៣ថ្ងៃ ដែលលោកមិនទាន់ ឆ្លើយតបទៅវិញ។

Moddam Kachapha បានលាតត្រដាងរឿងមួយក្នុងកម្មវិធី ដោយបានលើកឡើងថាមិត្តជិតស្និតរបស់ លោកគឺ Tangmo Nida បានផ្ញើសារជជែកចុងក្រោយ។ ក្នុងនោះបើតាមសម្ដី Moddam ឱ្យដឹងថា Mo បានផ្ញើរូបថតទទួលបរិញ្ញាប័ត្ររបស់នាង និងរូបថតមួយសន្លឹកទៀតថតជាមួយ Moddam ភ្ជាប់ជាមួយ ពាក្យស្រលាញ់។ សារចុងក្រោយនេះហាក់បង្ហាញពីប្រផ្នូលមុនពេលកើតរឿងអាក្រក់២ ៣ថ្ងៃមុន Tangmo ធ្លាក់ពីលើទូកស្លាប់៕

ដកស្រង់ពី៖Sabay