Social Network

អីយ៉ា! ព្រាប សុវត្ថិ ស្លៀកពាក់បែបអ្នកធ្វើសំណង់យ៉ាងរំភើយ ផ្អើលអស់អ្នកគាំទ្រ

តារាកំពូលប្រចាំប្រទេសជាង២ទសវត្សរ៍លោក ព្រាប សុវត្ថិ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានស្លៀកសម្លៀកបំពាក់បែបជាអ្នកសំណង់ឈធ្វើសកម្មភាពចងដែកលួសបង្គោលរបង បង្អួតរាងយ៉ាងសង្ហាដោយលេងសើចជាមួយប្រពន្ធដ៏ស្រស់សោភា បង្ហោះតាមTik Tok និងហ្វេសប៊ុក។

នៅប៉ុន្មាននាទីមុននេះ លោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូខ្លីមួយបែបលេងសើចជាមួយប្រពន្ធរបស់លោក ដោយស្លៀកពាក់បែបជាអ្នកធ្វើសំណង់នៅលើគណនីហ្វេសប៊ុកផ្ទាល់ ព្រមទាំងសរសេរបែបកំប្លែងថា «ធ្វើសំណង់ក៏ព្រោះតែអូន ខំប្រឹងសណ្តោងសណ្តូនចង់ឲ្យបងប្អូនបាននៅក្បែរ»។

គ្រាន់តែបង្ហោះវីដេអូនេះភ្លាមធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលខមមិនថា សមណាស់បង ចុមចេះធ្វើសំណង់ទៀត ដាច់បាយហើយពេលនេះ សូម្បីតារាល្បីក៏មកធ្វើសំណង់មិនត្រឹមតែប៉ុណ្ណោះក៏មានហ្វេនចង់ឲ្យលោក និពន្ធនិងច្រៀងបទចម្រៀងដែលទាក់ទងនិងការធ្វើសំណង់ផងដែរ ។

បញ្ជាក់ផងដែរថា លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra ដែលមានឈ្មោះបោះសម្លេងយ៉ាងល្បីល្បាញជាង២ទសវត្សរ៍មកហើយ ក្រៅពីអាជិពជាតារាចម្រៀងតារាប្រុសរូបនេះក៏ជាអ្នកជំនួញរកស៊ី ថែមទាំងបានឈានជើងកាន់តែជ្រៅទៅក្នុងពាណិជ្ជកម្មផ្នែកអចលនទ្រព្យទៀតផង ដោយលោកបង្កើតក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមែន៕

ដកស្រង់ពី៖Sabay