Social Network

WOW សុទ្ធតែIdol តើតារាល្បីទាំងនេះមានអ្វីប្លែកមកសម្ដែងជូនប្រិយមិត្ដក្នុងកម្មវិធី PMA 2022?

ព្រឹត្ដិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ២០២២ គឺMusic Awards PMA 2022 នឹងចូលមកអង្រួនអារម្មណ៍ប្រិយមិត្ដ នៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះហើយ។ វត្ដមានតារាកិត្ដិយស និងបេក្ខភាពចូលរួមសម្ដែង ដើម្បីទទួលពានរង្វាន់Pleng 2022 ត្រូវបានបង្ហាញជាបន្ដបន្ទាប់។

ប៉ុន្ដែថ្ងៃនេះ Pleng បានបង្ហាញមុខតារាចម្រៀងល្បីៗចំនួន១១រូបផ្សេងទៀតដែលនឹងមានវត្ដមាននៅលើឆាកប្រកួត។ តារាទាំងនោះ រួមមាន៖ អ្នកនាង ម៉េង កែវពេជ្ជតា លោក ងួន ចាន់ដេវីដ អ្នកនាង ទេព បូព្រឹក្ស កញ្ញា រ៉ាប៊ី លោក ឯក ស៊ីដេ កញ្ញា បញ្ចៈនីត នាង គន្ធា ស៊ីន សេដ្ឋសុជ្ឈតា លោក វុទ្ធា វិន វិទូ លោក រុទ្រកូ Glomyy កញ្ញា តី Dj Alex Matt និងChris Divah ។

ជាក់ស្ដែងកម្មវិធីពានរង្វាន់តន្ត្រីដ៏ធំដែលមាន sabay ជាដៃគូផ្សព្វផ្សាយមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel។ ជាមួយគ្នានោះ Pleng ក៏បានបញ្ជាក់ពីម៉ោងពេលនៃកម្មវិធីដែរ គឺនៅវេលាម៉ោង ៥:១៥នាទី ល្ងាច ជា កម្មវិធីកម្រាលព្រំក្រហម ដោយមានការចូលរួមបង្ហាញវត្តមានពីសំណាក់តារាល្បីៗជាច្រើនរូប។ ឈានចូលចាប់ពីម៉ោង ៦:៣០នាទី ល្ងាចទៅ គឺជា កម្មវិធីពានរង្វាន់ ដែលនឹងមានបង្ហាញ Moment ពិសេសៗជាច្រើនដែលក្រុមការងារបានរៀបចំ៕

ដកស្រង់ពី៖Sabay