Social Network

សប្ដាហ៍នេះ! តម្លៃ iPhone 13 Pro Max ដាក់លក់ប៉ុន្មាន?

នៅតាមហាង iPhone 13 Pro Max ហាក់មានភាពពេញនិយមជាងស៊េរីផ្សេងៗ ដោយអ្នករកទិញភាគច្រើនសួររកតែស៊េរីនេះ។ តែបើនិយាយពីតម្លៃនៅតែដាក់លក់មិនក្រោម ១ពាន់ដុល្លារ។

iPhone 13 Pro Max មានអេក្រង់ទំហំ ៦,៧អុីញ មានកម្រិតបង្ហាញរូបភាព ១ ២៨៤x ២ ៧៧៨ភីកស៊ែល ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz។

ហើយខាងក្រោមនេះគឺជាតម្លៃ iPhone 13 Pro Max ដែលកំពុងមានលក់នៅហាង សុខ លី ដូចខាងក្រោម៖

  • iPhone 13 Pro Max ទំហំ 128GB មានតម្លៃខ្ទង់ ១ ១៦៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 256GB មានតម្លៃខ្ទង់ ១ ២៩៩ដុល្លារ
  • iPhone 13 Pro Max ទំហំ 512GB មានតម្លៃខ្ទង់ ១ ៥១៩ដុល្លារ
  • iPhone 13 Pro Maxទំហំ 1TB មានតម្លៃខ្ទង់ ១ ៧៤៩ដុល្លារ

iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% និងទំហំផ្ទុករហូតដល់ 1TB។ សូមបញ្ជាក់ថា ចំពោះតម្លៃនេះអាចមានការប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង និងលេខកូដផលិតប្រទេសផ្សេងៗគ្នា។

ដកស្រង់ពី៖sabay