Social Network

ក្រោយឃើញរូបភាពអនុស្សាវរីយជាច្រើន យុត្ថារា ឆានី ថាមិនអាចវិលត្រឡប់ទៅអតីតកាលដូចកាលពីមុនឡើយ

អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពលោក យុត្ថារា ឆានី បានធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញលោកបញ្ចេញសារបង្ហាញពីអារម្មណ៏ពិតរួមទាំងរូបថតជាច្រើនសន្លឹកកាលជំនាន់នៅជាតារាល្បី។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះលោក យុត្ថារា ឆានី បានបង្ហោះសារមួយឃ្លាដោយភ្ជាប់រូបថតចាស់ៗកាលខ្លួននៅជាតារាសម្តែង ជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយក្នុងនោះលោកបានសរសេរថា គ្រប់សកម្មភាព គ្រប់អនុស្សាវរីយ តែងតែនៅដិតដាមជាប់ក្នុងអារម្មណ៏ តែមិនអាចវិលត្រឡប់ទៅរកអតីតកាលដែលដូចនៅក្នុងរូបភាពបានឡើយ។

ក្នុងន័យនេះមិនដឹងថាលោកចង់និយាយពីសម្រស់រឺក៏ចង់និយាយពីការឈប់សម្តែងតទៅទៀតហើយ ខណៈសម្តីមួយឃ្លានេះ ហាក់ធ្វើឲ្យលោកកាន់តែមិនអាចទៅរកការសម្តែងដូចកាលពីមុនឡើយ ព្រោះសព្វថ្ងៃនេះលោកកំពុងតែមានជំនួញក្នុងដៃជាច្រើន ខាងផ្នែកអចលនទ្រព្យ និងរបររកស៊ីជាច្រើនទៀតតែលោកមិនដែលបញ្ចេញ។

ចំណែកអ្នកគាំទ្រជាច្រើនក្រោយឃើញរូបថតនិងសារបែបនេះ បាននាំគ្នាចូលខមមិនសរសើរពីសម្រស់របស់លោកកាលពីមុន មិនត្រឹមតែប៉ុណ្ណោះទេអ្នកគាំទ្រក៏ចង់ឲ្យលោកវិលត្រឡប់ទៅសម្តែងវិញដែរ ប៉ុន្តែលោកបានឆ្លើយថាមិនទាន់ដឹងនោះទេ៕

ដកស្រង់ពី៖Sabay