Social Network

ផ្ដើមចេញពីអ្នកសម្ដែងក្បាច់គុណតាមមហាស្រព ឡៅ បញ្ញា រលាស់ខ្លួនជាតារាអាជីពឱកាសការងារណែនដៃ

ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពីតារាសម្ដែងមាឌមាំ និងជាតារាម៉ូដែល ឡៅ បញ្ញា ដែលបច្ចុប្បន្នកម្លោះសង្ហារូបនេះបង្ហាញវត្តមានញឹកញាប់តាមរយៈស្នាដៃសម្ដែងក្នុងភាពយន្ដខ្នាតតូចធំ។

អាចនិយាយបានថា ឡៅ បញ្ញា យីអ៊ុនខ្ពស់ត្រដែតហក់ចូលវិស័យសិល្បៈមិនប៉ុន្មានផង ត្រូវបានមហា ជនគាំទ្រភ្លុកទឹកភ្លុកដីតាមរយៈស្នាដៃសម្ដែងរឿង ជាពិសេសទៅលើសមត្ថភាពបញ្ចេញក្បាច់គុណខ្មែរដ៏អស្ចារ្យ។

ដោយឡែកបើក្រឡេកទៅមើលពីក្រោយភាពជោគជ័យ នូវចំណុចចាប់ផ្ដើមដំបូងរបស់កម្លោះអ្នកសៀម រាបរូបនេះ គឺពិតជាធ្វើឱ្យគ្រប់ស្ញប់ស្ញែងចំពោះការខិតខំរបស់លោក។ ដោយកាលពីថ្មីៗនេះលោកបាន ផ្ដល់បទសម្ភាសទៅកាន់ទស្សនាវដ្ដីក្នុងស្រុក សូវរីន បានឱ្យដឹងថាមុនក្លាយជាតារាសម្ដែងអាជីពរូប លោកត្រឹមជាអ្នកសម្ដែងក្បាច់គុណតាមមហាស្រពម្នាក់។

ដោយចិត្តស្រលាញ់បានជុំរុញឱ្យ បញ្ញា បន្តក្ដី ស្រមៃសម្រេចមហិច្ឆាតា ខិតខំដុះខាត់លុតដំខ្លួនឯងរហូតទទួលបានឱកាសចូលរួមសម្ដែងក្នុងខ្សែភាព យន្ដខ្នាតធំរបស់ស្ថានីយ៍ទូរទស្សន៍ CTN ក្នុងរឿង “ដើមរលួសមាស”។ រឿង “ដើមរលួសមាស” ជាស្នាដៃធំធេងបំផុតសម្រាប់ បញ្ញា ព្រោះលោកទទួលតំណែងជាតួឯកប្រុសតែម្ដង ហើយនេះក៏ជាសមិទ្ធផលល្អឯកនៅក្នុង២០២២នេះ។

យ៉ាងណាមិញបច្ចុប្បន្ននេះ បញ្ញា ក្រឡាស់ខ្លួនពីអ្នកសម្ដែងក្បាច់គុណតាមមហាស្រពក្លាយជាតារាសម្ដែងអាជីពក្ដោបក្ដាប់ការងារថតរឿងជាច្រើន ដែលបច្ចុប្បន្ន បញ្ញា កំពុងមមាញឺកយ៉ាងខ្លាំងក្នុងការថតរឿងថ្មីៗ ហើយភាគច្រើនតារាសម្ដែងវ័យ២៥រូបនេះ សម្ដែងជាតួបញ្ចេញក្បាច់គុណ ដោយផ្អែក លើសមត្ថភាព រាងយាកមាំមួនល្អ៕

ដកស្រង់ពី៖Sabay