Social Network

Sehun បញ្ជាក់ពីស្ថានភាពសុខភាពក្រោយវះកាត់ ស្របពេលការប្រគុំតន្ត្រី EXO ខិតជិតមកដល់

ថ្មីៗនេះ EXO-L កំពុងមានអារម្មណ៍ច្រួកច្របល់ រំភើបលាយបុកពោះពេលដឹងថា EXO នឹងរៀបចំព្រឹត្តិការណ៍នៃការប្រគំតន្ត្រីផ្ទាល់ និងតាមអនឡាញ ដើម្បីអបអរថ្ងៃខួបលើកទី១ របស់ក្រុម។

កំពុងតែរំភើបស្រាប់តែ Sehun ចេញ Update លើ Bubble ពីស្ថានភាពរបស់ខ្លួន៖ «ខ្ញុំមិនអីទេ ខ្ញុំបានវះកាត់ផ្នែកមួយដែលខ្សោយចេញ មួយរយៈហើយ ហើយខ្ញុំមិនអាចធ្វើអ្វីបានទេ ព្រោះកំពុងសម្រាកព្យាបាល។

.នោះហើយដែលជាមូលហេតុដែលខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នា សូមរក្សាសុខភាពឲ្យបានល្អ ញ៉ាំវីតាមីន និងញ៉ាំអ្វីដែលល្អចំពោះរាងកាយនោះ។ ទោះជាយ៉ាងណា Sehun មិនបានបញ្ជាក់ថា ការវះកាត់បែបណានោះទេ ប៉ុន្តែលោកពិតជាបានធានាថា នេះជារឿងតូចតាចទេ ដោយមិនចង់ឲ្យអ្នកគាំទ្រមានការបារម្ភ ហើយលោកក៏បានស៊ូនឹងស្ថានភាពនេះហើយដែរ។

Sehun នៅបានបន្ថែមបែបលេងសើចទៀតថា៖ «ខ្ញុំបានគិតពីការថែរក្សាសុខភាពរបស់ខ្ញុំណាស់មួយរយៈនេះ នេះក៏ព្រោះខ្ញុំកាន់តែចាស់ហើយ ហាហាហា»។ ទង្វើបែបនេះកាន់តែធ្វើឲ្យគ្រប់គ្នាស្ញើចសរសើរនឹង Sehun ថែមមួយកម្រិត ព្រោះស្របពេលខ្លួនកំពូងសម្រាកព្យាបាលខ្លួន តែនៅតែព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រដដែល ថែមឆ្លៀតប្រាប់កុំឲ្យគេបារម្ភទៀត។

រីឯសន្ធឹកអ្នកភ្ជាប់ Hashtag #GetWellSoonSehun” និង “#AlwaysBySehunSide” ក៏កើនឡើងជាលំដាប់ដែរ៕

ដកស្រង់ពី៖Sabay