កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នាលើសំលៀកបំពាក់ដែលច្នៃពីក្រម៉ា ក្នុងកម្មវិធីយប់មិញនេះពិតជាស្អាតខ្លាំងណាស់។
ឈុតរ៉ូបដែលច្នៃចេញពីក្រម៉ាខ្មែរដែល ពេជ្រ សោភា បានស្លៀកកាលពីយប់មិញនេះ ពិតជាស្រស់ស្អាតទាក់ទាញចិត្តមហាជនគ្រប់គ្នាខ្លាំងមែនទែន ក៏ព្រោះតែរ៉ូបនេះមានការច្នៃឡើងជាទម្រង់ខ្មែរបែបស៊ីវិល័យ ដោយយកក្រម៉ាខ្មែរមកច្នៃត្រង់កន្លែងត្រឹមចង្កេះ ជរខាងក្រោមនៃរ៉ូប និងក ដោយលាយជាមួយក្រណាត់ពណ៌ក្រហម ជាមួយស្បែកជើងបែបសម័យថ្មី មើលទៅពិតជាទាក់ទាញខ្លាំងបំផុតសម្រាប់តារាកម្ពុជា ដែលនិយមប្រើប្រាស់ជារបស់ខ្មែរក្នុងប្រទេសខ្លួនឯង។
តាមយរៈផេកដែលមានឈ្មោះថា Sopheak Nano Meke Up បានឲ្យដឹងថា ពេជ្រ សោភា ស្លៀកឈុតនេះក្នុងកម្មិវធីយប់មិញ តែលោកមិនបានបញ្ចាក់ថាជាកម្មវិធីអ្វីនោះទេ។ តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងចូលចិត្តអ្វីដែលជារបស់ខ្មែរ ជាពិសេសលើការស្លៀកពាក់តែម្តង ឲ្យតែមានកម្មវិធីធំៗនីមួយៗនាងតែងតែផ្សារភ្ជាប់ជាមួយអត្តសញ្ញាណខ្មែរជានិច្ច មិនចោលនោះទេ៕
ដកស្រង់ពី៖Sabay