Social Network

ម្នាក់ទៀតហើយ! តារាថៃ Beem សាច់ញាតិប្រទះឃើញដេកស្លាប់យ៉ាងអាថ៌កំបាំង

. រឿងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងវិស័យសិល្បៈថៃ បន្ទាប់ពីសាច់ញាតិប្រទះឃើញ តារាសម្ដែង “Beem Paphangkorn Rikchalampchan” បានទទួលមរណភាពហើយនៅថ្ងៃទី២៣ មីនា ២០២២ បន្ទាប់ពីដេកលក់មិនក្រោក។ មានព័ត៌មានតក់ស្លុតមួយនេះត្រូវបានបែកធ្លាយនៅពេលដែលត្រូវបានគេរាយការណ៍ តារាសម្ដែងវ័យក្មេង Beem បានស្លាប់ខណៈកំពុងដេក ហើយសាច់ញាតិគាត់ព្យាយាមដាស់គាត់តែមិនភ្ញាក់។

ដូច្នេះគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យហើយព្យាយាមសង្គ្រោះខ្លួនតែមិនបានសម្រេច។ យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីមូលហេតុនៃការស្លាប់ ទាំងពីសាច់ញាត្តិ និងប្រភពដើមនៅឡើយនោះទេ៕

ដកស្រង់ពី៖Sabay