Social Network

គំរប់ខួប១ខែនៃការស្លាប់ បងប្រុស Tangmo ពោលពាក្យរំជួលចិត្តរលឹកដល់ប្អូនស្រី

ជាការចង់ចាំមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រ ជាពិសេសសាច់ញាតិក្រុមគ្រួសាររបស់តារាសម្ដែងថៃ Tangmo Nida ដែលរយៈពេលមួយខែហើយ នាងបានចាកឆ្ងាយគ្រប់គ្នាដោយបន្សល់ទុកក្ដីភាពក្រៀម ក្រំ ឃ្លាតគ្នាគ្មានថ្ងៃវិលត្រឡប់មកវិញ។

គិតចាប់ពីថ្ងៃទី២៤ កុម្ភៈ រហូតមកដល់ថ្ងៃទី២៤ មីនា នេះមានរយៈពេលមួយខែពេញ គំរប់ខួបថ្ងៃដែល Tangmo Nida បានធ្លាក់ពីលើទូកល្បឿនលឿនស្លាប់នៅក្នុងទន្លេ។ ជាក់ស្ដែងក្នុងថ្ងៃគំរប់ខួប១ខែ មរណភាព MO គេសង្កេតឃើញបងប្រុសរបស់នាងបាននាំយកផ្កាពណ៌សមួយបាច់យកទៅឧទ្ទិសជូន ប្អូនស្រីជាទីស្រលាញ់នៅផែទន្លេ កន្លែងកើតហេតុ។

ដោយក្ដីសោកសៅបន្ទាប់ពីនាំយកផ្កាជូនប្អូនស្រី បងប្រុស Tangmo ក៏បានសរសេរសារខ្លីមួយដែល បង្កត់នូវភាពឈឺចាប់ ក្រៀមក្រំដែលត្រូវបាត់បង់ប្អូនស្រីតែម្នាក់របស់ខ្លួនយ៉ាងឆាប់រហ័ស។

បងប្រុស Tangmo បង្ហោះរូបភាព និងសាររំលែកទុក្ខដល់ប្អូនស្រី តាមរយៈ Facebook ឯកជន Dayos Dechjob ថា ៖“១ខែ សោកស្ដាយបំផុតសម្រាប់ខ្ញុំ បេះដូង”។ បន្ទាប់ពីបានឃើញរូបភាព ជាមួយសារ ចាក់ដោតមួយនេះ មហាជនក៏បានចូលរួមលើកទឹកចិត្ត និងសរសេររំលែកទុក្ខជាច្រើនទៅកាន់ MO៕

ដកស្រង់ពី៖Sabay