Social Network

អ្នកស្នេហាវិស័យកំណាព្យ ប្រលោមលោក ឥឡូវឱកាសប្រកួតប្រជែងមកដល់ទៀតហើយ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសទទួលស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿងពីបេក្ខជនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់“ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២”។

យោងតាមខិតប័ណ្ណមួយរបស់ក្រសួងវប្បធម៌ ឲ្យដឹងថា បេក្ខជនម្នាក់ អាចដាក់បាន២ស្នាដៃ ពោលគឺស្នាដៃប្រលោមលោក១ និងកំណាព្យរឿង១ ដោយប្រើប្រធានបទសេរី ប៉ុន្ដែស្នាដៃទាំងនោះត្រូវសរសេរឲ្យបានចន្លោះពី១៥ ទៅ៣០ទំព័រ នៃក្រដាសទំហំA4។

នៅក្នុងសេចក្ដីជូនដំណឹងដដែលក៏បានបង្ហាញពីលក្ខណៈវិនិច្ឆ័យដែរថា អត្ថន័យ ត្រូវមានសច្ចធម៌ សីលធម៌ និងគុណធម៌។ ចំពោះអត្ថរូប ត្រូវមានវិធីតែង រចនាបទ សិល្ប៍សោភ័ណ។

រីឯអត្ថរសវិញ គឺត្រូវមានការបញ្ចូលការអប់រំ កាអភិវឌ្ឍន៍ និងការរក្សាតម្លៃអត្ដសញ្ញាណ។ សម្រាប់បេក្ខជនដែលទទួលបានជយលាភីទាំង៣រូប នឹងទទួលបានពាន និងរង្វាល់ជាប្រាក់លើកទឹកចិត្ដ។ ក្នុងនោះលេខ១ នឹងទទួលបានពានមាស១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ។ លេខ២ នឹងទទួលបានពានប្រាក់១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ និងលេខ៣ នឹងទទួលបានពានសំរិទ្ធ១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ៕

ដកស្រង់ពី៖Sabay