Social Network

ហាងមួយនៅខ្មែរដាក់លក់ iPad Air 5 ក្នុងតម្លៃលើសបរទេសតិចតួច ធូរថ្លៃជាងការរំពឹង

iPad Air5 គឺជាតារានៃត្រកូល iPad ប្រចាំឆ្នាំ ២០២២ នេះដោយសារតែវាជាថេប្លេត ដែលមានតម្លៃធូរថ្លៃ ហើយកាន់តែពិសេសគឺ ប្រើប្រាស់ឈីបកុំព្យូទ័រ M1 របស់ក្រុមហ៊ុនផ្លែប៉ោមផ្ទាល់តែម្តង។

វាត្រូវបានប្រកាសចេញកាលពីថ្ងៃទី ៨ មិនា ដោយដាក់លក់ ក្នុងសប្ដាហ៍បន្ទាប់ ក្នុងតម្លៃ ៥៩៩ដុល្លារ សម្រាប់ម៉ូឌែល WiFi 64GB ដែលជាតម្លៃនៅសហរដ្ឋអាមេរិក។គិតមកដល់ថ្ងៃនេះ វាជាសប្ដាហ៍ទី២ហើយ ដែល Apple បានចាប់ផ្តើមដាក់លក់លើទីផ្សារ ទន្ទឹមនឹងនោះ នៅប្រទេសយើង ក៏មានហាងមួយនាំចូល iPad Air 5 មកដាក់លក់រួចហើយ ក្នុងតម្លៃ ៧៣៩ដុល្លារ។

តម្លៃនេះគឺសម្រាប់តួម៉ាស៊ីនម៉ូឌែល WiFi ប្រើឈីប M1 8GB Ram និងទំហំផ្ទុក 64GB នេះបើយោងទៅតាម Facebook post របស់ហាង Beckie Deal ផ្ទាល់។

សម្រាប់ពណ៍ដែលអាចជ្រើសរើសបានមានដូចជា ពណ៌មាសស្តើង ( Starlight ) ពណ៌ប្រផេះ ផ្កាឈូក និងខៀវ។គួរបញ្ជាក់ផងដែរថា iPad Air 5 ទទួលបានការចាប់អារម្មណ គឺដោយសារវាមានសមត្ថភាពខ្លាំង អាចទៅប្រៀបធៀបជាមួយនឹង iPad Pro M1 ដែលជាថេប្លេតកំពូល និង Macbook Pro 13 របស់ Apple។ ទន្ទឹមនឹងនោះ ចំណុចខុសប្លែកធំៗ រវាង Pro និង Air គឺមានតែ២ប៉ុណ្ណោះគឺ Pro Motion 120Hz និងឧបករណ៍បំពងសំឡេង៤គ្រាប់ប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay