Social Network

ចេញឡាន Defender ម៉ូដែល​ពិសេស​ រាងបែបស្ព័រ រំលេចឡូហ្គូ James Bond

ក្រុមហ៊ុនអង់គ្លេស Land Rover បានបញ្ចេញកំពូលរថយន្ត SUV គឺ Defender 90 ម៉ូដែលពិសេសអបអរខួប ៦០ឆ្នាំនៃខ្សែភាពយន្តរបស់ James Bond។

រថយន្ត Land Rover Defender 90 ត្រូវបានឌីហ្សាញជារូបរាងពណ៌ខ្មៅដែលមានដាក់ឈ្មោះខ្សែភាពយន្តទាំងអស់របស់ James Bond ជាពណ៌មាស នៅលើគម្របម៉ាស៊ីន និងទ្វារក្រោយ។ ឯលេខ 60 ពណ៌មាស លាយជាមួយឡូហ្គូលេខ 007 ពណ៌ខ្មៅ គឺត្រូវបានសរសេរដាក់នៅលើដំបូល និងចំហៀង។

ខុសគ្នាបន្តិចបន្តួចពីរថយន្ត Defender ទូទៅ ដោយម៉ូដែលពិសេសនេះ ត្រូវបានបន្ថែមគ្រឿងលេងបែបស្ព័រដូចជា កៅអី បំពង់សឺមុំាង ទ្រុង (roll cage) និងកន្ទុយត្រីលើដំបូល។

រថយន្តម៉ូដែលពិសេសនេះ ប្រើម៉ាស៊ីនទាក់បូ P300 Ingenium របស់ Land Rover ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ៨វគ្គ។

យ៉ាន់កង់ប្រភេទ Bowler ទំហំ ១៨អ៊ីញ ជាមួយនឹងសំបក់កង់ Off-road បើកគ្រប់ស្ថានភាពផ្លូវ។ Land Rover នឹងបង្ហាញជាផ្លូវការរថយន្ត Defender 90 នេះ នៅថ្ងៃទី២៦ មីនាខាងមុខ ដោយអាចនឹងប្រកាសពីតម្លៃវាផងដែរ៕

ដកស្រង់ពី៖sabay