Social Network

ហេតុផល ៥ ចំណុច​ធ្វើ​ឲ្យ​ iPhone មួយ​ទឹក​ នៅ​តែ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់

បើទោះជាដល់ឆ្នាំ២០២២ ក៏ដោយតែក៏នៅមានហេតុផលច្រើន ដែលអ្នកគាំទ្រនៅតែនិយមប្រើ iPhone មួយទឹក ទោះបីមានទូរសព្ទម៉ាកថ្មីៗចេញលក់ច្រើន ហើយតម្លៃប្រកួតប្រជែងក៏ដោយ។

១. ម៉ាកទូរសព្ទកំពុងពេញនិយម

ប្រើ iPhone ទើបហៅថាស្ទាវឬមនុស្សកាលីបខ្ពស់។ ទូរសព្ទមានដើមកំណើតពីអាមេរិកនេះ ទាំងថ្មីនិងមួយទឹកត្រូវប៉ាន់សម្រាប់អ្នកប្រើ ដោយសារតែរូបរាងនិងបច្ចេកវិទ្យាមួយចំនួនរបស់ Apple តែធ្វើការ Update អ្វីៗដែលថ្មី ដើរទាន់សម័យការពីអ្នកប្រើ ទើបទូរសព្ទនេះមានហាងឆេងជាងគេ ។

២. មានជម្រើសច្រើន

ធៀបម៉ាកផ្សេងទៀត iPhone ជាជម្រើសដំបូង ដែលអ្នកប្រើប្រាស់គិតក្នុងចិត្តមុនគេ។ ចង់បានមួយទឹកស៊េរីទាបតម្លៃធូរៗក៏មាន ឬស៊េរីខ្ពស់លោតដល់ iPhone 13 ដែលទើបប្រកាសចេញ និងមានជម្រើសទំហំ GB រហូតដល់ 1TB អាចរើសបានតាមចិត្ត។

៣. គ្រឿងបន្លាស់

មានបញ្ហាត្រូវជួសជុល ឬចង់ប្ដូរគ្រឿងថ្មី iPhone ហាក់មានភាពទូលាយជាងទូរសព្ទដទៃ ដោយសារមានហាងបើកសេវាជួសជុល iPhone ច្រើន រួមទាំងមានគ្រឿងបន្លាស់មិនចេះខ្វះ យកទៅដល់ជាងភ្លែតធ្វើឲ្យភ្លាម ពិសេសតម្លៃសេវាក៏អាចធូរថ្លៃជាងស៊េរីផ្សេងផងដែរ។

៤. ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្តាច់មុខ

Apple បានបង្កើត iOS តាំងពីឆ្នាំ ២០០៧ ប្រើប្រាស់ផ្តាច់មុខតែលើផលិតផលរបស់ខ្លួនតែប៉ុណ្ណោះដោយបានដាក់ឲ្យប្រើប្រាស់នៅលើផលិតផលរបស់ខ្លួន និងបានបញ្ចេញកំណែ Update ជាប្រចាំ។ iOS តែងតែធ្វើការអាប់ដេត ជួយបង្កើនល្បឿនឧបករណ៍ឲ្យលឿនជាងមុន។ ក្រុមហ៊ុន Apple ទើបតែបញ្ចេញឲ្យអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីៗពីជំនាន់ iOS 15.4 កាលពីពេលថ្មីៗនេះ។

៥. តម្លៃ

iPhoneមួយទឹកតម្លៃមានចាប់ពីរាប់រយដុល្លារ និងដល់ពាន់ក៏មាន។ អ្នកមានជម្រើសលើស៊េរីទូរសព្ទទាបៗ តម្លៃធូរថ្លៃ តែគុណភាពនៅតែអាចទទួលយកបាន។ រាប់ត្រឹម iPhone X ,iPhone XS ,iPhone XS Max ឬ iPhone 11 តម្លៃខ្ទង់ ២០០ ទៅ ៣០០ដុល្លារប៉ុណ្ណោះ៕

ដកស្រង់ពី៖sabay