Social Network

ពិព័រណ៌ឡានអគ្គីសនីមកទៀតហើយ អាចចូលទៅបើកសាកល្បង ដោយសេរី!!!

ពិព័រណ៌យានយន្តអគ្គីសនី នឹងធ្វើឡើងនៅថ្ងៃទី ២៦ មីនាឆ្នាំ ២០២២។ កុំភ្លេចូលរួមឲ្យបានកុះករ! ចំពោះកម្មវិធីនេះបងប្អូនប្រជាពលរដ្ឋមានឱកាសអាចអាចសាកល្បងបើកបរយានយន្តអគ្គិសនី មានឱកាសជួបផ្ទាល់ជាមួយវាគ្មិនជំនាញ

«អំពីអនាគតយានយន្តអគ្គីសនីនៅកម្ពុជា» និងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមហ៊ុនផ្គត់ផ្គង់យានយន្តអគ្គីសនីដោយផ្ទាល់ផងដែរ។ កម្មវិធីនេះនឹងធ្វើនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន៖ ផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។កម្មវិធីរៀបចំឡើងក្រុមការងារ Energy Lab Cambodia, UNDP និង ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដកស្រង់ពី៖sabay