Social Network

Honda ចេញ Cross Cub 110 ថ្មី​កែប្រែ​ច្រើន​រឹតតែទាក់ទាញ

ម៉ូតូ Honda Cross Cub 110 ត្រូវបានបង្ហាញចេញជាផ្លូវការហើយ ក្នុងប្រទេសជប៉ុន ដែលមកជាមួយពណ៌ថ្មី ហើយម៉ាស៊ីនថ្មីក៏កាន់តែដំណើរការអេមរលូន ព្រមទាំងលក្ខណៈពិសេសច្រើនទៀត។

យ៉ាន់កង់ម៉ូតូនេះ ក៏ត្រូវបានផ្លាស់ប្តូរទៅជាប្រភេទអាលុយមីញ៉ូម ដែលកំពុងពេញនិយម ហើយហ្វ្រាំងមុខ ក៏ត្រូវបានផ្លាស់ប្តូរទៅជាហ្វ្រាំងឌីសផងដែរបំពាក់ជាមួយ ABS ទៀតផង។

Cross Cub 110 ប្រើម៉ាស៊ីន SOHC ចំណុះ ១០៩សេសេ។ កម្ពស់កែបគឺ ៧៨៤មម និងទម្ងន់ស្រាល ១០៧គីឡូក្រាម ហើយសំបកកង់វាអាចបត់បែនគ្រប់ស្ថានភាពផ្លូវផ្សេងៗ។រូបរាងរបស់ម៉ូតូនេះ គឺត្រូវបានឌីហ្សាញសម្រាប់អ្នកដែលចូលបើកម៉ូតូធ្វើដំណើរកម្សាន្តនៅខាងក្រៅ ទៅស្ទូចត្រី និងបោះតង់ជាដើម ដោយកៅអីខាងក្រោយងាយស្រួលដាក់ឥវ៉ាន់។យ៉ាងណាមិញ Honda មិនទាន់បានបញ្ចេញព័ត៌មានលម្អិត និងតម្លៃនៃម៉ូតូ Cross Cub នេះនៅឡើយទេ៕

ដកស្រង់ពី៖sabay