Social Network

ពិត​មែន​ទេ តារាចម្រៀង​ដើម​ទ្រូង​ទ្រលុកទ្រលន់ រតនៈ ពិសី ប្រកាសផ្អាកសិល្បៈ!

ក្នុងពេលដែលអ្នកលក់អនឡាញមួយចំនួន ប្រឹងរុលចូលសិល្បៈ ស្រាប់តែតារាចម្រៀងចូលចិត្តតែងខ្លួនសិចស៊ី រតនៈ ពិសី ឲ្យតម្រុយថា នាងនឹងផ្អាកការងាររាំច្រៀងទៅវិញ។ តារាស្រីដើមទ្រូងមូលក្បំ រតនៈ ពិសី បានប្រកាសថា នាងនឹងផ្អាកសកម្មភាពសិល្បៈមួយរយៈធំសិន ដោយបានធ្វើឲ្យប្រិយមិត្តរបស់នាងមានការភ្ញាក់ផ្អើល។

ជាមួយគ្នា នាងក៏មិនបានប្រាប់ថា នាងនឹងវិលវិញពេលណានោះទេថែមទៀត។ ការប្រកាសបែបនេះ ខណៈគេឃើញនាង ថ្មីៗនេះ ទើបនឹងចេញម្រៀងមួយបទ ជាចង្វាក់ញាក់ មានចំណងជើងថា «ប្រាប់ចេ»។ ជុំវិញបញ្ហានេះ រតនៈ ពិសី បានប្រាប់ឲ្យដឹងថា ការដែលនាងសម្រេចចិត្តផ្អាកការងារសិល្បៈដែលជួយនាងឲ្យមានមុខមានមាត់ជាច្រើនឆ្នាំនេះ គឺដោយសារតែនាងកំពុងតែជាប់ដៃនឹងការងាររកស៊ីលើជំនួញច្រើនមុខ ហើយនាងមិនមានពេលគ្រប់គ្រាន់ដើម្បីចាប់យកសិល្បៈផង និងជំនួញផង។

ពិសី បច្ចុប្បន្ន កំពុងកាន់ការងារមើលការខុសត្រូវលើហាងស្ប៉ា លក់ផលិតផលមកពីអាមេរិកដោយខ្លួនឯង និងកំពុងតែត្រៀមបើកហាងថ្មីមួយបន្ថែមទៀត។ ដូច្នេះហើយ ក៏សម្រេចថាផ្អាកមួយរយៈសិន ប៉ុន្តែយ៉ាងណា នាងថា ទំនងមកលាសិល្បៈរហូតនោះទេ។ រតនៈ ពិសី "ចា៎បង ខ្ញុំអត់ឈប់ទាំងស្រុងនោះទេ គឺខ្ញុំគ្រាន់តែផ្អាកមួយរយៈសិនបង ព្រោះខ្ញុំរវល់រឿងការងាររកស៊ី ហើយខាងមុខនេះ ខ្ញុំត្រូវបើកជំនួញថ្មីមួយទៀតផង។ អីចឹងហើយ ទើបធ្វើឲ្យខ្ញុំកាន់តែខើចពេលវេលា ជាមួយនឹងការងារសិល្បៈ អីចឹងក៏សម្រេចផ្អាកមួយរយៈសិន"។

ដូចបញ្ជាក់ពីខាងលើ មុននាងប្រកាសផ្អាក រតនៈ ពិសី បានទុកចំណងដៃជូនអ្នកគាំទ្ររបស់នាងនូវចម្រៀងមួយបទមានចំណងជើងថា "ប្រាប់ចេ"។ តារាស្រីតូចច្រឡឹងរូបនេះ ប្រាប់ថា បទនេះគ្រាន់តែចេញមកភ្លាម គឺផ្ទុះតែម្ដង ក្នុងមានទាំងអ្នកសរសើរ និងអ្នករិះគន់។ យ៉ាងណានាងថា នាងដឹងមុនហើយ ព្រោះរបស់មួយមិនអាចផ្គាប់ចិត្តមនុស្សទាំងអស់នោះទេ។

តារាចម្រៀង រតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀងតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិននាពេលកន្លងមក។

ក្រៅពីនេះ នាងក៏ធ្លាប់បានចេញទៅសម្តែង និងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលីថែមទៀត។ ជុំវិញការប្រកាសផ្អាកពីសិល្បៈនាពេលនេះ ពិសី មិនបានបញ្ជាក់នោះទេថា នឹងវិលវិញពេលណា គ្រាន់តែនាងថា វេលាសមគួរណាមួយ នាងនឹងវិលវិញ ហើយនាំយកចំណងដៃថ្មីទៀតមកជូនអ្នកគាំទ្រ៕

ដកស្រង់ពី៖Sabay