Social Network

រូបភាពរៀបការរបស់ Hyun Bin និង Son Yejin ត្រូវបាន​បង្ហាញ ទិដ្ឋភាពល្អពេកដូចឈុតក្នុងរឿង

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់ Son Ye Jin គឺ **MS Team Entertainment **បាននិយាយថា៖ «ថ្ងៃនេះតារាសម្ដែង Son Ye Jin និង Hyun Bin រៀបចំពិធីមង្គលការហើយ ហើយក៏ឈានចូលជំហានដំបូងក្នុងនាមជា ប្ដីប្រពន្ធដែរ។

យើងសុំការយោគយល់ពីសំណាក់អ្នកទាំងអស់គ្នា ដោយសារការរៀបចំពិធីនេះនឹងធ្វើជាលក្ខណៈឯកជន ព្រោះតែស្ថានភាពជំងឺកូវីដ១៩ ហើយយើងនឹងជូនដំណឹងតាមរយៈរូបថតរៀបការរបស់ពួកគេ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្រចំពោះគូស្នេហ៍ទាំងពីរនូវចំណុចចាប់ផ្ដើមដំបូងនេះ។ សូមរង់ចាំជាបន្ត យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីតបស្នងនូវក្ដីស្រឡាញ់ ដែលអ្នកបានផ្ញើជូនដល់តារាសម្ដែង Son Ye Jin និងក្រុមហ៊ុនរបស់យើង»។

ភ្ជាប់មកជាមួយនឹងសេចក្ដីជូនដំណឹងនេះ MS Team ក៏បានបង្ហាញនូវរូបភាពរៀបការរបស់ Hyun Bin និង Son Yejin ដែលជាកូនកំលោះកូនក្រមុំនៅថ្ងៃនេះ។ ទឹកមុខពួកគេបង្ហាញច្បាស់ពេកទៅហើយថា អ្នកទាំង ២ សប្បាយចិត្តកម្រិតណា ហើយគ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនេះស្រស់បំព្រងប្រៀបដូចក្នុងរឿងកុន៕

ដកស្រង់ពី៖Sabay