Social Network

អ្នកលក់អនឡាញអស់លុយកាន់តែ​ច្រើន! Meta ចាប់ផ្តើម​គិត​ពន្ធ ១០% រាល់​ការ​ផ្សាយ​ពាណិជ្ជកម្ម

ទីបំផុត!!! ការអនុវត្តន៍ពន្ធរបស់ Meta នៅកម្ពុជាចាប់ផ្ដើមជាផ្លូវការហើយ។ Facebook នឹងគិតលុយ ១០% ពីលេីបន្ថែមទៀតរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មប្រើប្រាស់កាតធនាគារចេញពីកម្ពុជា ដែលជាការអនុវត្តន៍ពន្ធរបស់ Meta នៅកម្ពុជាចាប់ពីថ្ងៃទី ១ ខែមេសានេះតទៅ។

រឿងរ៉ាវខ្លះៗអ្នកគួរដឹងពីការគិតពន្ធនេះជាពិសេសអ្នកលក់អនឡាញ។ មានសំណួរខ្លះៗជុំវិញប្រធានបទនេះមានដូចជា៖

-Boost អត់ចំគោលដៅអស់លុយ+Digital Marketing ខ្សោយ+លក់មិនដាច់ + VAT ទៀត?

-បើគិតពន្ធលើការផ្សព្វផ្សាយចុះមុខងាររកចំណូលសម្រាប់ Creator អាចនឹងបើកនៅកម្ពុជាដែរឬទេ?ព្រោះត្រូវបង់ពន្ធដូច្នេះគួរតែបើកឲ្យយើងរកចំណូលពី Meta វិញដូចគ្នា

-តេីខាងពន្ធដារ និងទូរគមនាគមន៍នៅកម្ពុជា គាត់អាចនឹងមានផែនការក្នុងការស្នេីរសុំ មុខងាររកចំណូលសម្រាប់ប្រជាជនកម្ពុជាយើងដែរឬទេ?

-តើអ្នកប្រើប្រាស់ផលិតផល Meta(Facebook/IG/WhatApp) នៅកម្ពុជាអាច Claim យកលុយប្រចាំឆ្នាំបានវិញឬអត់?

-គិតពន្ធ១០% នេះតើអ្នកប្រើប្រាស់ផលិតផល Meta នៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? សំណួរទាំងប៉ុន្មានខាងលើ ក្រុមការងារនឹងព្យាយាមស្វែងរកចម្លើយសមហេតុផល មកចុះផ្សាយនៅលេខក្រោយៗទៀត។

ដោយឡែកបើយោងតាម អគ្គនាយកដ្ឋានពន្ធដារធ្លាប់បានលើកឡើងថា កម្ពុជា នឹងអនុវត្តការយកអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-Commerce ពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២ តទៅ។

កម្ពុជា ក៏នឹងទទួលបានអត្ថប្រយោជន៍នៃការប្រមូលពន្ធលើទំនិញនិងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនោះផងដែរ ស្របពេលជាមួយគ្នានោះ Content Creator ជាវីដេអូគ្រប់ទម្រង់ផ្សេងៗដែលព្យាយាមផលិតដោយខ្លូនឯង នឹងអាចរកលុយវិញតាមរយៈ Ads ព្រមទាំងទទួលបាននូវកាដូជាច្រើនទៀតក្នុងភាពជាដៃគូ Partnership Program យ៉ាងពេញលេញ។

ដកស្រង់ពី៖sabay