Social Network

ឡានក្រុងក្រុមការងារផលិតរឿងកូរ៉េជួបគ្រោះថ្នាក់ចរាចរណ៍ ផលិតករម្នាក់បានស្លាប់

យោងតាមសេចក្តីរាយការណ៍ ក្រុមការងារផលិតរឿងភាគ tvN បានចេញផ្សាយនៅមុននេះបានឱ្យ ដឹងថាឡានក្រុងក្រុមការងារថតរឿង 'Joseon Psychiatrist' បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកាលពីព្រឹកមិញ ថ្ងៃទី៣១ ខែមីនា។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវេទៅម៉ុនសាន, ប៉ាជូ។ ក្រុមផលិតកម្មរបស់គាត់រួមមានអ្នកដឹកនាំ អ្នកថតភាពយន្ត និងផលិតករម្នាក់។ ផលិតករបានស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នក ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។

បុគ្គលិកម្នាក់បានបង្ហើបថា "ក្រុមការងារកំពុងធ្វើដំណើរទៅប៉ាជូ ដើម្បីថតរឿងប៉ុន្តែក៏ស្រាប់តែជួបហេតុ ការណ៍អាក្រក់បែបនេះ។ ពេលនេះការថតត្រូវបានផ្អាកដោយសារគ្រោះថ្នាក់។

ខណៈពេលនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្ថែមលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ 'Joseon Psychiatrist' គឺជារឿងភាគរបស់ទូរទស្សន៍ tvN ដែលនិយាយអំពីគ្រូពេទ្យចេញពីគញរួសារ រាជវង្ស។ សមាជិកសម្ដែងរួមមាន Kim Minjae, Kim Hyanggi, Kim Sangkyung និងច្រើនទៀត៕

ដកស្រង់ពី៖Sabay