Social Network

បទគុណភាព! ត្រឹមរយៈប៉ុន្មានថ្ងៃ បទ "បូកគីឡូ" របស់ វណ្ណដា មានអ្នកចូលទស្សនាដល់ទៅ៣លានដង

“បូកគីឡូ” ស្នាដៃបទចម្រៀងចុងក្រោយរបស់កំពូលតារាសម្រៀងរ៉េបកម្ពុជា វណ្ណដា ផ្ទុះការគាំទ្រ និងមានអ្នកចូលទៅស្ដាប់នៅលើ You Tube រាប់លានដងក្នុងរយៈពេលមិនដល់មួយខែផង។

គិតត្រឹមថ្ងៃទី៣១ មីនានេះ ចម្រៀងថ្មីព្រមទាំង MV របស់កម្លោះសង្ហា វណ្ណដា បានចេញផ្សាយមានរយៈ ពេល១២ថ្ងៃហើយ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ជាពិសេសគឺមិត្ត យុវវ័យតែម្ដង និងមានចំនួនអ្នកចូលទៅទស្សនាលើ You Tube ដល់ទៅ ៣លានដងក្នុងរយៈ១២ថ្ងៃ។

នេះមិនមែនជាលើកទី១ទេសម្រាប់តារារ៉េបល្បីឈ្មោះរូបនេះ ព្រោះថារាល់បទចម្រៀងរបស់លោកតែង តែមានការគាំទ្រ និងទទួលបានចំនួនអ្នកទស្សនារាប់លាននាក់៕

ដកស្រង់ពី៖Sabay