Social Network

ពាក់អានេះមួយ បានទាំងស្តាប់ចំរៀង បានទាំងការពារធូលី និងមេរោគ

បច្ចេកវិទ្យាកាន់តែដើរទៅមុខ ហើយគាប់ជួនបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការពាក់ម៉ាស់ទៀត ក្រុមហ៊ុន Dyson បានប្រកាសចេញនូវកាសទប់សំឡេងរំខាន ភ្ជាប់មកជាមួយម៉ាស់មកស្រាប់។

វានឹងក្លាយទៅជាកាសដែលចំលែកជាងគេនៅពេលនេះ។ កាសនេះមានឈ្មោះថា Dyson bizarre។ចំពោះកាសផ្ទាល់ វាមានមុខងារទប់សំឡេងសំឡេងរំខានដល់ទៅ ៣បែប សម្រាប់ប្រើប្រាស់ទៅតាមបរិបទផ្សេងៗគ្នា។

ក្នុងនោះដែរ ប្រព័ន្ធទប់សំឡេងរំខានរបស់វាក៏មានភាពឆ្លាតវៃ ដោយអាចសម្គាល់ដឹងពីសំឡេងស៊ីផ្លេ និងសំឡេងប្រកាសអាសន្នផ្សេងៗ ដើម្បីធានាដល់សុវត្ថិភាពពេលប្រើប្រាស់។Dyson មិនបានបញ្ជាក់ច្រើនអំពីលក្ខណៈសម្បត្តិរបស់វាដូចជា ទំហំ ទម្ងន់ កម្លាំងថ្ម និងតម្លៃនោះទេ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកាសនេះឡើងមកគឺដើម្បី ឲ្យការរស់នៅក្នុងពេលបច្ចុប្បន្នកាន់តែមានផាសុខភាព ដោយចាកចេញឆ្ងាយពីការរំខានដោយសំឡេង និងកង្វក់ខ្យល់៕

ដកស្រង់ពី៖sabay