Social Network

លះណាស់កូនម្ដាយ ឆាឆា លេងមួយអស់ដៃឈ្នះគេម្នាក់ឯង នៅបុណ្យភូមិ ម្នាក់ៗសើចចង់គាំងសួត

បុណ្យភូមិសប្ដាហ៍ទី១ នៅ The Factory Phnom Penh បានប្រព្រឹត្តិឡើងយ៉ាងគគ្រឹកគគ្រេងផ្អើលអស់មនុស្សម្នារទៅលេងកម្សាន្ត រាំលេង លេងល្បែងប្រជាប្រិយ ក្រោយបរិយាកាសយ៉ាងសប្បាយរីករាយ។

បុណ្យភូមិសប្ដាហ៍ទី១ បានឈានមកដល់ថ្ងៃទី៣ ហើយ និងមានបងប្អូនខ្មែរ យុវជន ប្រុស-ស្រី ក្មេងចាស់ ទៅលេងកុះករ ហើយបើទៅមើលថ្ងៃទី២ វិញកាន់តែសប្បាយរីករាយខ្លាំង ក្រោយ ឆាឆា ដែលជា Content Creator ពោរពេញដោយភាពកំប្លុកកំប្លែងបានបង្ហាញខ្លួន។

វត្តមានរបស់ឆាឆា បានធ្វើឱ្យបរិយាកាសនៅបុណ្យភូមិ កាន់តែបន្ថែមភាពសប្បាយរីករាយមួយកម្រិតទៀត អ្នកគាំទ្របានផ្ទុះសំណើចជាមួយនឹងកាយវិការដ៏ក្រមិចក្រម៉ើមរបស់នាង ជាមួយនឹងការតុបតែងខ្លួនយ៉ាងប្លែកឈ្នះអស់មារសត្រូវ ព្រោះនរណាក៏ដឹងហើយ នាងតូចម្នាក់នេះ មិនដែលចាញ់អ្នកណាឡើយ រហស្សនាមរបស់នាង គឺ «ឈ្នះ» ។

សំឡេងសើចក្អាក់ក្អាយពីអ្នកទៅលេងកម្សាន្ត ជាមួយស្នូរទះដៃអបអរការប្រគុំតន្ត្រី ការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត ទាំងនេះហើយដែលធ្វើឱ្យបុណ្យភូមិ ដែលអាក់ខានអស់ពីរឆ្នាំកន្លងមកនេះ បានវិលត្រឡប់មកវិញហើយ ។ យ៉ាងណាមិញបុណ្យភូមិឆ្នាំនេះ មិនទាន់បញ្ចប់នៅឡើយទេ ក្រោយចប់សប្ដាហ៍ទីមួយ បុណ្យភូមិនឹងបន្តនៅសប្ដាហ៍ទីពីរបន្ថែមទៀត នៅឯវត្តអារាមដូចបណ្ដារឆ្នាំមុនៗដែរ និងកាន់តែធំទ្វេរឡើង។

បើតាមការបង្ហើបទីតាំង គឺអាចនៅខេត្តកណ្ដាល ត្រូវឆ្លងទន្លេ ឆ្ងាយពីទីក្រុង ។ ដូច្នេះហើយហ្វេនៗកុំភ្លេចតាមដានណា ថាបុណ្យភូមិសប្ដាហ៍ទី២ នឹងធ្វើឡើងនៅវត្តណាដែរ ៕

ដកស្រង់ពី៖Sabay