Social Network

ថា Squid Game ទៅសាហាវ តែរឿងថ្មីរបស់លោក Hwang ឃោរឃៅជាងហ្នឹងទៀត

បន្ទាប់ពីធ្វើឲ្យពិភពលោកកក្រើកនឹងភាពយន្តស្នាដៃដឹកនាំដ៏អស្ចារ្យកាលពីឆ្នាំ ២០២១ មក ពេលនេះ លោក Hwang Dong Hyuk ក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការងារថ្មី។

បង្ហើបក្នុងពេលចូលរួមកម្មវិធីនៅ Cannes ប្រទេសបារាំង បានបង្ហើបថា លោកកំពុងចំណាយពេលធ្វើរឿងថ្មីដែលហិង្សាជាងរឿងចាស់លើ Netflix។ ចំណងជើងបណ្ដោះអាសន្នរបស់រឿងនេះ គឺ «Killing Old People Club» ដែលនឹងក្លាយជាភាពយន្តថ្មីដែលសាច់រឿងបុកខ្លាំងជាងរឿងមុនទៀត។

គ្រាន់តែបង្ហើបរសជាតិថ្មីនៃរឿងនេះភ្លាម Hwang Dong Hyuk បាននិយាយបែបកំប្លែងថា «ខ្ញុំប្រហែលជាត្រូវលាក់ខ្លួនពីមនុស្សចាស់ហើយមើលទៅ ពេលខ្សែភាពយន្តនេះចេញផ្សាយ»។ អ្វីក៏ដោយដែលអ្នកដឹកនាំរឿងរូបនេះបានគ្រោងទុក អ្នកគាំទ្រនឹងទន្ទឹងរង់ចាំចេញពីចិត្ត ព្រោះគ្រប់គ្នាជឿជាក់ថា ស្នាដៃរបស់លោកត្រូវតែល្អ៕


ដកស្រង់ពី៖Sabay