Social Network

ឃើញតេស្ដពីរឆ្នូតភ័យបុកពោះស្មានកូវីដ ការពិត លីកា ទទួលបានដំណឹងល្អសោះ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមភ័យបុកពោះ បន្ទាប់ពីឃើញតារាស្រីវ័យក្មេង តែ ស៊ុនសុដាលីកា បង្ហោះរូបភាបតេស្ដពីរឆ្នូតគ្រប់គ្នាគិតថានាងកំពុងវិជ្ជមានកូវីដ១៩ ប៉ុន្តែការ ពិតមិនដូចដែលគ្រប់គ្នាគិតឡើយ។

នៅប៉ុន្មានម៉ោងមុននេះគណនី Instagram ផ្លូវការរបស់អតីតសមាជិកក្រុមរាំ OMG គឺ លីកា បនាបង្ហោះរូបភាពប៉ុន្មានសន្លឹកជាស្វាមីបណ្ដូលចិត្តដែលទើបរៀបការថ្មីថ្មោង រួមទាំងរូបតេស្ដ ២ឆ្នូតដែលដំបូងឡើយគ្រប់គ្នាគិតថានាងវិជ្ជមានកូវីដ ប៉ុន្តែពីបានឃើញរូបភាពមួយសន្លឹកទៀត ភ្ជាប់ជាមួយ សារខ្លី ទើបដឹងថាការពិត លីកា និងស្វាមី កំពុងក្លាយជាឪពុកម្ដាយគេហើយ។

ពោល នាងទើបតែព ពោះកូនដំបូងក្នុងពេលថ្មីៗនេះឯង។ លីកាថ្លែង៖ “ខ្ញុំតែងតែប្រថ្នាចង់បានកូន ព្រោះតាំងពីគ្រោះថ្នាក់មកមិននឹកស្មានខ្ញុំអាចមានបែបនេះទេ ប៉ុន្តែឥឡូវ អារម្មណ៍ដែលមិនអាចពិពណ៌នាបានកូនអើយកូន”។ ដំណឹងនេះពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងបានចូលរួមអបអរសាទរដល់នាង និងគ្រួសារ ដែលបានទទួលចំណងដៃដ៏វិសេសវិសាលមួយនេះ៕

ដកស្រង់ពី៖Sabay