Social Network

Gatick សារភាពថានាងនិយាយបោកប្រាស់ចំពោះរឿង Tangmo អង្គុយនោមធ្លាក់ពីលើទូក

Gatick អ្នកចាត់ការអតីតតារាសម្ដែងថៃ Tangmo Nida បានសារភាពថាមានចេតនាធ្វើសេចក្តី ថ្លែងការណ៍មិនពិតដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់ក្នុងគ្រោះថ្នាក់របស់ Tangmo Nida។

កាលពីថ្ងៃទី០៤ ខែមេសា សារព័ត៌មាន Thairath បានរាយការណ៍ថា ប៉ូលិសនៅ Muang Nonthaburi បានបន្តកោះហៅសាក្សីពាក់ព័ន្ធនឹងការស្លាប់របស់តារាសម្ដែង Tangmo មកសាកសួរ។ ក្នុងអំឡុងពេលប្រជុំការងារជាមួយប៉ូលីស Gatick ដែលជាអ្នកគ្រប់គ្រង និងជាមិត្តជិតស្និទ្ធរបស់ Tangmo បានសារភាពថាកន្លងមកនាងបានភូតកុហក និងផ្ដល់ចម្លើយមិនពិតដើម្បីបិទបាំងការពិត។

ចំពោះការឃើពាក្យពេចន៍ដែលធ្លាប់និយាយថា Tangmo ទៅអង្គុយនោមនៅពីក្រោយទូកដែលនាំឱ្យមានគ្រោះថ្នាក់នោះ Gatick បាននិយាយថានាងមិនបានដឹង នាងនិយាយតាមនាង San Wisapat បានបញ្ជាក់ប៉ុណ្ណោះថាបានឃើញហេតុការណ៍នោះ។ គេហទំព័រ Mgronline បានឱ្យថាមិត្តភក្តិ ៥ នាក់ក្នុងទូកតែមួយជាមួយ Tangmo អាចត្រូវបានកាត់ ទោសឱ្យជាប់ពន្ធនាគារពី៥ ទៅ ១០ ឆ្នាំពីបទចោទប្រកាន់ ដូចជាការធ្វេសប្រហែសបណ្តាលឱ្យមាន មនុស្សស្លាប់ ការបំផ្លិចបំផ្លាញភស្តុតាង និងការធ្វើសេចក្តីថ្លែងការណ៍មិនពិតមុខច្បាប់៕

ដកស្រង់ពី៖Sabay