Social Network

សោកស្ដាយ! Wang Yu ស្តេចក្បាច់គុនហុងកុង បានទទួលមរណភាពហើយ

ដំណឹងក្រៀមក្រំចំពោះមរណភាព Wang Yu តារាភាពយន្តក្បាច់គុន រកចំណូលបានច្រើនជាងគេ និងមានឥទ្ធិពលលើ Box Office កំពូលនៅហុងកុង។ នៅថ្ងៃទី៥ ខែមេសានេះគេហទំព័រ ETtoday បានរាយការណ៍ថា តារាក្បាច់គុនជើងចាស់ Wang Yu បានទទួលមរណភាពក្នុងជន្មនាយុ ៧៨ឆ្នាំ ដោយសារជំងឺប្រចាំកាយនៅទីក្រុងតៃប៉ិ ។ ដំណឹងនេះ ត្រូវបានតារាសម្ដែង Vuong Hinh Binh កូនស្រីរបស់ Wang Yu បានប្រកាសដំណឹងដ៏ក្រៀមក្រំ នេះទៅលើបណ្ដាញសង្គម។

សុខភាពរបស់ តារាសម្ដែងជើងចាស់រូបនេះ កាន់តែយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរមុនពេលគាត់ស្លាប់ ។ អស់ជាច្រើនឆ្នាំមកនេះ Wang Yu បានកើតជំងឺវង្វេង មិនអាចដើរបាន និយាយមិនបាន ត្រូវវះកាត់បំពង់ច្រមុះ ដើម្បីរក្សាជីវិតរបស់គាត់ បន្ទាប់ពីជំងឺដាច់សរសៃឈាមខួរក្បាលពីរលើកក្នុងឆ្នាំ ២០១១ និង ២០១៦។

ឈ្មោះពិតរបស់ Wang Yu គឺ Wang Zhengquan កើតនៅឆ្នាំ ១៩៤៤ នៅទីក្រុងសៀងហៃ។ នៅឆ្នាំ ១៩៦៤ គាត់បានផ្លាស់ទៅទីក្រុងហុងកុងដើម្បីចាប់ផ្តើមអាជីពសម្តែងរបស់គាត់នៅ Thieu Thi Brothers Studio ។

ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៨០ គាត់ និង Bruce ត្រូវបានគេចាត់ទុក ថាជាអ្នកត្រួសត្រាយផ្លូវនៃភាពយន្តក្បាច់គុន។ តារាសម្ដែងរូបនេះត្រូវបានគេដាក់រហស្សនាមថា "ស្ដេចក្បាច់គុនជំនាន់ទីមួយ" ឬ "King of Single Blades"។

Wang Yu ធ្លាប់ជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេ ដោយបានបំបែកកំណត់ត្រា Box Office ជាច្រើន ហើយពីឆ្នាំ ១៩៦៧ដល់ឆ្នាំ១៩៧០ គាត់គឺជាតារានៃ Box Office នៅហុងកុង៕

ដកស្រង់ពី៖Sabay