Social Network

កាន់តែពិសេស លេចមុខតួស្រីក្នុងរឿង 'Squid Game' ក្នុង MV របស់ The Weeknd

តារាសម្ដែងឆ្នើមកូរ៉េខាងត្បូង Jung Ho Yeon បានបង្ហាញខ្លួននៅក្នុងបទ "Out of Time" ដែលជាស្នាដៃទើបតែចេញក្ដៅៗប៉ុន្មានម៉ៅងមុននេះរបស់ The Weeknd ដែលបានចេញផ្សាយលលើ You Tube។

The Weeknd បានចេញផ្សាយផលិតផលតន្ត្រីថ្មីមួយដែលមានចំណងជើងថា “Out of Time” ដោយមានការចូលរួមពីតារាសម្តែង Jim Carrey និងតួឯកស្រី “Squid Game” Jung Ho Yeon ។ Jung Ho Yeon ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំងតាំងពីឈុតដំបូងនៃ MV ក្នុងឈុតសិចស៊ីពណ៌ខ្មៅ លេងទឹកមុខមុតកាច។ នៅក្នុងបទនេះ នាងដើរតួជាគូស្នេហ៍របស់តួឯកប្រុស ។

នេះជាការសហការលើកដំបូងរបស់ Jung Ho Yeon ជាមួយ The Weeknd ហើយតារាស្រីរូបនេះ ក៏ក្ដោបឱកាសសាកល្បងក្នុងកម្មវិធីទូរទស្សន៍ដំបូងរបស់ហូលីវូដដែលមានឈ្មោះថា Disclaimer។ Jung Ho Yeon ទទួលបានភាពល្បីល្បាញទូទាំងពិភពលោកពេញយ៉ាងលឿនបំផុត តាមរយៈ សមត្ថភាព និងតួនាទីរបស់នាងក្នុងខ្សែភាពយន្ត Squid Game៕

 

ដកស្រង់ពី៖Sabay