Social Network

ល្បី​ថា​Samsung Galaxy S6Mini​បំពាក់​កាមេរ៉ា​ក្រោយ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល

ស្មាតហ្វូន Samsung Galaxy S6 Mini នឹងបំពាក់កាមេរ៉ា ក្រោយទំហំ ១៦ មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល និងដំណើរការដោយបន្ទះ Chipប្រភេទ Snapdragon 808 ។

លក្ខណៈពិសេស របស់ស្មាតហ្វូន ប្រភេទ Miniនេះមានទំហំ ៤.៦អីុញ កម្រិតភ្លឺច្បាស់ HD ១២៨០ គុណនឹង ៧៦៨ ភិចស៊ែល ។ CPU 6-Core ចំណែក GPU Adreno 418 និងRAM ២ជីហ្គាបៃ ។ ក្រៅពីនេះSamsung Galaxy S6 Miniដំណើការ ប្រព័ន្ធប្រតិបត្តិការ Android Lollipop 5.1.1 ។ ទោះជាយ៉ាងណាក៏ ដោយនេះពុំមែនជា របាយការណ៍ចេញផ្សាយ ពីក្រុមហ៊ុនសាំស៊ុងទេ គ្រាន់តែជាពាក្យចចាមអារ៉ាម ក្នុងគេហទំព័រ បច្ចេកវិទ្យាប៉ុណ្ណោះ ៕

ដកស្រង់ពី៖ កោះសន្ដិភាព