Social Network

ឡានបើក​ដំបូល Mercedes ថ្មីនេះ ម៉ាស៊ីន​មិនធំទេ តែម៉េចក៏ខ្លាំងយ៉ាងហ្នឹង!

រថយន្ត Mercedes-AMG SL43 ទើបតែត្រូវបានបង្ហាញចេញ ដែលវាជាជំនាន់ថ្មីចុងក្រោយនៃត្រកូល SL ប៉ុន្តែវាមិនប្រើម៉ាស៊ីនធំដូចត្រកូលគ្នាវានោះទេ ផ្ទុយមកវិញវាប្រើបច្ចេកវិទ្យាពី Formula 1 ដើម្បីជំរុញសន្ទុះរថយន្ត។

រថយន្តប្រភេទ Convertible នេះ ប្រើម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ ខុសពី SL55 និង SL63 ដែលប្រើម៉ាស៊ីន V8 ប៉ុន្តែម៉ាស៊ីន SL43 អាចផលិតបានកម្លាំង ៣៧៦សេះ និងកម្លាំងរមួល ៤៧៩ញ៉ូតុនម៉ែត្រ នេះក៏ដោយសារតែការបំពាក់ប្រព័ន្ធរបស់ Formula 1។

Mercedes បញ្ជាក់ថា ប្រព័ន្ធនេះ គឺជំនួយដោយ Starter Generator 48 Volt ដែលអាចបង្កើតកម្លាំងសេះ បន្ថែម ១៤ដងទៀត ត្រឹមរយៈពេលខ្លី ពោលគឺរថយន្ត SL43 អាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុ១ម៉ោង ប្រើពេល ៤,៩វិនាទី និងអាចជាន់កប់ដល់ល្បឿនអតិបរមា ២៧៣គីឡូម៉ែត្រក្នុង១ម៉ោង។

ជាមួយគ្នានោះ រថយន្ត SL43 ក៏មានការឌីហ្សាញអេមជាងគ្នាវាដែរ ដូចជា កាងមុខក្រោយ បំពង់ស៊ីមុំាង យ៉ាន់កង់ទំហំ ១៩អ៊ីញ និងមានជម្រើស ២០ និង ២១អ៊ីញផងដែរ។ គេរំពឹងថា ប្រសិនបើ Mercedes ដាក់លក់រថយន្តបើកដំបូលនេះ នៅទីផ្សារអាមេរិក នោះវានឹងអាចមានតម្លៃប្រហែល ១៣៥ ០០០ដុល្លារ៕

ដកស្រង់ពី៖sabay