Social Network

ដឹងទីតាំងហើយ! បុណ្យភូមិ ២០២២ នឹងធ្វើនៅវត្តមួយកន្លែងក្នុងខេត្តកណ្ដាល ទឹកដីល្វាឯម

បន្ទាប់ពីបង្ហាញព័ត៌មានទាក់ទងនឹងតម្រុយទីតាំងវត្ត សម្រាប់មហោស្រពបុណ្យភូមិឆ្នាំ ២០២២ មហាជនជាច្រើន ជាពិសេសអ្នកស្រុកបុណ្យភូមិ ពិតជាអន្ទះសារចង់ដឹងណាស់ថា តើក្រុមការងារសម្រេចជ្រើសយកវត្តណា ឆ្នាំនេះ?

ជាក់ស្ដែងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុក បុណ្យភូមិបានប្រកាសជាផ្លូវការនូវទីតាំងវត្ត ដែលត្រូវរៀបចំកម្មវិធីពិសេសនេះ។

ឆ្នាំនេះ បុណ្យភូមិ នឹងធ្វើឡើងនៅ វត្តស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។ ជាមួយគ្នានោះ បុណ្យភូមិក៏បានប្រកាសពីរបៀបវារៈដែរកម្មវិធីទាំង ៣ ថ្ងៃដែរ ដូចបានបង្ហាញខាងក្រោម៖ ជាក់ស្ដែងនៅឆ្នាំនេះ sabay ក៏បានធ្វើជាដៃគូសហការរបស់ បុណ្យភូមិដែរ។ កុំភ្លេចរង់ចាំការធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

ដក់ស្រង់ពី៖Sabay