Social Network

នាំគ្នាឆ្ងល់ពេករឿង V ហុចលុយឲ្យ Suga ឥឡូវម្ចាស់ខ្លួនទម្លាយការពិត កុំឲ្យហ្មងសៅច្រើន

ថ្មីៗ BTS បានចាកចេញពីព្រលានយន្តហោះប្រទេសកូរ៉េ ឆ្ពោះទៅកាន់ Las Vegas ដើម្បីចូលរួមកម្មវិធី The 2022 GRAMMY ក៏ដូចជាត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រី PERMISSION TO DANCE ON STAGE ផង។ ជាការពិតណាស់ រាល់ពេលសមាជិកក្រុមទៅណាមកណា ពួកគេតែងទទួលបានការចាប់អារម្មណ៍មិនដែលខាន។

ជាមួយគ្នានោះ ក៏តែងមានពេលវេលាណាមួយដែលដក់ជាប់នឹងចិត្ត Fan។ ដូចកាលពីទៅសហរដ្ឋអាមេរិកលើកនេះ V និង Suga បានធ្វើឲ្យគ្រប់គ្នាឆ្ងល់ ដោយសារពេលចេញពីឡានភ្លាម V បានដកលុយ ១០ ០០០វ៉ុន (ខ្ទង់ ៨,២០ដុល្លារ) ចេញពីហោប៉ៅ និងហុចឲ្យ Suga។ វីដេអូ និងសកម្មភាពមួយនេះបានធ្វើឲ្យគ្រប់គ្នាបង្កើតជាសាច់រឿងប្លែកៗ បែបកំប្លែងពេញបណ្ដាញសង្គម ទាំងមិនទាន់ដឹងថាចេតនារបស់ V ពេលនោះជាអ្វី? យ៉ាងណាមិញ ទីបំផុត V ក៏បានទម្លាយការពិតពីរឿងពីក្រោយ ដោយឆ្លើយនូវសំណួរ FAN ដែលបានសួរលើ Weverse ថ្មីៗនេះ។

V ឲ្យដឹងថា មិនមែនជារឿងធំដុំអ្វីទេ គឺលោកគ្រាន់តែគិតថាខ្លាចបាត់លុយនោះដោយចៃដន្យ ទើបលោកឲ្យអ្នកណាដែលលោកងាកទៅឃើញមុនគេ ដើម្បីឲ្យទុកឲ្យតែម្ដងទៅ៕

 ដកស្រង់ពី៖Sabay