Social Network

រាងឡូយកប់! ប៉ុន្មានសន្លឹកពី ឆន ស្រីណេត យកម៉ូតូធំធ្វើStyle ជះរាងស្អាតផ្អើលអស់អ្នកគាំទ្រ

ពិតជាមិនសរសើរមិនបានមែន ម្ចាស់ជ័យលាភីរងទី Miss Universe Cambodia កញ្ញា ឆន ស្រីណេត បង្ហាញរាងឡើងឡូយបែបសិចស៊ី ជិះលើម៉ូតូធំ យកស្តាយបែបនារីសម័យថ្មី ផ្អើលអស់អ្នកគាំទ្រសរសើរគ្រប់គ្នា។

ដោយមានរាងខ្ពស់ស្អាតពីធម្មជាតិ ម្ចាស់ជ័យលាភីរងទី១ Miss Universe Cambodia២០២១ កញ្ញា ឆន ស្រីណេត តែងតែហ៊ានបញ្ចេញនូវភាពសិចស៊ី ស្រស់ស្អាត បែបនារីសម័យថ្មីជាច្រើនទម្រង់ ក៏ដូចជាការបង្ហាញដងខ្លួនដ៏ទន់ស្រឡូនបង្អួតភ្នែកមហាជនជាច្រើនចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ រហូតធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗសរសើរពីរូបរាងដ៏ស្រឡូន គួរឲ្យស្រលាញ់ ។

ថ្មីៗនេះនាងបានបង្ហាញរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយការលេងStyle ម៉ូតូធំជាមួយសម្លៀកបំពាក់ខោប៉ារ៉ាជើងវែង ស្បែកជើងប៉ាតា រួមជាមួយអាវយឺតសមូលត្រង់ចង្កេះ បង្ហាញក្បាលពោះរាបស្មើរគួរឲ្យទាក់ទាញ មើលទៅបែបជានារីរឹងមាំ ស៊ីវិល័យសម័យថ្មី ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕

ដកស្រង់ពី៖Sabay