Social Network

Will Smith បារម្ភពីអាជីពរបស់ខ្លួនដួលរលំក្រោយទះកំផ្លៀង Chris Rok

ខណៈពេលដែលកំពុងរង់ចាំ Academy ធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយ Will Smith ហាក់ដូចជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាជីពសម្ដែងរបស់លោកអាចត្រូវបាត់បង់។

យោងតាម Us Weekly Will Smith កំពុងមានអារម្មណ៍ ភ័យខ្លាចចំពោះស្ថានភាពបច្ចុប្បន្ន ដែលនឹងប្រឈមបាត់បង់អាជីពរបស់ខ្លួន។ តារាសម្តែងរូបនេះព្យាយាមបិទបាំងក្ដីព្រួបារម្ភ បន្ទាប់ពីភាពយន្ដមួយចំនួនត្រូវបានផ្អាកថត ក្រោយរឿងអាស្រូវ Smith ទះកំភ្លៀងតារាកំប្លែង Chris Rok ធ្វើឱ្យ Smith ពិបាកដោះស្រាយ។

ប្រភពបាននិយាយថា ការភ័យខ្លាចដ៏ធំបំផុតរបស់ Will គឺធ្វើឱ្យអាជីពរបស់គាត់ត្រូវបានបំផ្លាញ ទាំងស្រុង។ Smith មិនអាចធ្វើអ្វីបានឡើយពីការអង្គុយរងចាំស្ដាប់សេចក្ដីប្រកាសរបស់ Academy ទទួលយកការដាក់ទណ្ឌកម្ម។ បណ្ឌិត្យសភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីយល់ ព្រមលើការដាក់ទណ្ឌកម្មដែលអាចកើតមានប្រឆាំងនឹង Will Smith បន្ទាប់ពីប្រព្រឹត្តខុសក្នុង អំឡុងពេលពិធីប្រគល់ពានរង្វាន់អូស្ការកាលពីថ្ងៃទី ២៧ ខែមីនា"៕

ដកស្រង់ពី៖Sabay