Social Network

ខានឡើងឆាកជុំគ្នាយូរ ដាក់ឲ្យណាណី! Sandara រាំទាល់របូតស្បែកជើងហោះស្ទុយលើឆាក Coachella

2NE1 បានជុំគ្នាជាថ្មីបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំង ពេលឡើងសម្ដែងលើឆាក Coachella 2022  ព្រោះស្ងាត់ៗក្រុមបង្ហាញមុខជុំគ្នា ថែមទាំងបង្ហាញទស្សនីយភាពអស្ចារ្យក្នុងកម្មវិធីលំដាប់អន្តរជាតិបែបនេះទៀត។

សមាជិកវិលជុំគ្នាវិញ កាន់តែធ្វើឲ្យថាមពល 2NE1 មានឥទ្ធិពលថែមមួយកម្រិតមិនខុសពីរហស្សនាមដែលគ្រប់គ្នាហៅថា OG Queen ប្រចាំ K-POP ទេ។ ប៉ុន្តែមួយក្នុងចំណោមពេលវេលាអស្ចារ្យនេះ ពេលគ្រប់គ្នាចាប់អារម្មណ៍ពីទេពកោសល្យ និងភាពបត់បែនរបស់ Sandara Park ស្របពេលនាងបាត់ស្បែកជើង។

ការសម្ដែងរបស់ 2NE1 ពិតជាពោរពេញទៅដោយអំណាច និងលះ ដោយពួកគេមិនគិតអ្វីច្រើនក្រៅពីប្រឹងសម្ដែងឲ្យអស់ពីសមត្ថភាព ពេលមានឱកាសជាន់លើឆាកនេះទេ។ ដោយសារតែមិនគិតអ្វីច្រើន ទើប Sandara ជ្រុលលើកជើងមួយទំហឹង រហូតរបូតស្បែកជើងចេញ មិនដឹងហោះទៅដល់ណា ហើយនាងសម្ដែងទាំងជើងទទេ។

ទោះបីជារាំអត់ស្បែកមែន ក៏ Dara មិនខ្វល់ ព្រោះវាមិនមែនជាបញ្ហាសម្រាប់នាងនោះទេ។ វិនាទីមួយនេះមិនមែនត្រឹមតែជារឿងអស់សំណើចទេ ប៉ុន្តែនេះក៏ជាភស្តុតាងថានាងប្រឹងយ៉ាងណាសម្រាប់ការសម្ដែងមួយនេះ៕

ដកស្រង់ពី៖Sabay