Social Network

អបអរសាទរ!បងប្រុសបង្កើតឧកញ៉ា ខេមរះ សិរីមន្ត ទទួលបានសញ្ញាបត្រថ្នាក់ការពារជាតិ ក្រោមអធិបតីភាពមហាក្សត្រថៃ

ពិតជាដំណឹងដ៏រីករាយក្រៃលែងដែលបងប្រុសរបស់ ឧកញ៉ា ខេមរះ សិរីមន្ត ទើបទទួលបានសញ្ញាបត្រថ្នាក់ការពារជាតិពីសាកលវិទ្យាល័យ នៅប្រទេស រហូតទទួលបានការអបអរសាទរជាច្រើន។

នៅមុននេះបន្តិច ឧកញ៉ា ខេមរះ សិរីមន្ត បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ច្បាស់ៗថា បងប្រុសរបស់លោកដែលជាឧត្តមសេនីយ៍ត្រី ខេមរៈ ភារុណ ទើបទទួលបានសញ្ញាបត្រថ្នាក់ការពារជាតិពីសកលវិទ្យាល័យការពារជាតិថៃ ក្រោមអធិបតីភាពពីព្រះមហាក្សត្រថៃទៀតផង ក្នុងការទទួលបានដំណឹងដ៏រីករាយនេះ លោកពិតជាមានមោទកភាពខ្លាំងណាស់ ថែមទាំងចូលរួមអបអរសាទរបងប្រុសទៀតផង។

ចំណែកអ្នកគាំទ្រ នាំគ្នាចូលរួមអបអរសាទគ្រប់គ្នាចំពោះរូបលោក ដែលបានបងប្រុសទទួលបានចំណាត់ថ្នាក់បែបនេះពីប្រទេសថៃ។អាចនិយាយបានថា នៅឆ្នាំ២០២២នេះ គឺជាដំណឹងដ៏រីករាយសម្រាប់គ្រួសាររបស់លោក ដែលកាលពីថ្ងៃទី១៧កុម្ភៈឆ្នាំ២០២២កន្លងទៅមិនបានប៉ុន្មានខែផងតារាចម្រៀងដែលមានឈ្មោះល្បី ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ប្រោសប្រទានគោរមងារ ដល់លោក នូវឋានៈ ជា «ឧកញ៉ា»ផងដែរ ធ្វើឲ្យផ្អើលមហាជនជាច្រើនគាំទ្ររូបលោកដែលទទួលបានតំណែងនេះ រហូតមកដល់ថ្ងៃនេះក៏ទទួលបានដំណឹងដ៏រីករាយពីបងប្រុសថែមទៀត៕

ដកស្រង់ពី៖Sabay