Social Network

ធ្លាយមូលហេតុពិតពីក្រោយការផ្អាកថតរឿងជិតមួយឆ្នាំរបស់ Yang Mi

តារាសម្ដែងស្រីល្បីឈ្មោះប្រចាំឧស្សាហកម្មចិន Yang Mi បាត់មុខពីវិស័យភាពយន្ដចិនជិតមួយ ដែលមូលហេតុនៃការបាត់មុខនេះគឺមកពីពិបាករកដៃគូសម្ដែងជាមួយ។

រយៈពេលជិតមួយឆ្នាំនៃការបាត់មុខរបស់ស្រីស្អាត Yang Mi ត្រូវបានលាតត្រដាងថាតាមពិតមក ពិបាកក្នុងការស្វែងរកតួប្រុសស័ក្ដិសមជាមួយនាង។ Yang Mi មិនទទួលបានឱកាសក្នុងគម្រោងថតរឿង ព្រោះមិនអាចរកតារារួមសម្តែងដែលសាកសម នឹងនាងបាន។

Yang Mi ជាតារាស្រីដែលមានរូបតូចច្រឡឹង ស្ថិតក្នុងរូបភាព "មិនខ្ពស់ពេល ណិងមិនទាបពេក" ដែលជាមូលហេតុធ្វើឱ្យពិបាកក្នុងការស្វែងរកដៃគូសម្ដែងជាមួយនាង។ ទន្ទឹមនឹងនេះ តារាសម្ដែងវ័យក្មេងដែលមិនសូវស្គាល់គ្នាពិបាកនឹងត្រូវគ្នាជាមួយនាងណាស់។

ទោះជាយ៉ាងណាក៏ដោយ តារាប្រុសវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះស្មើនឹងនាងដូចជា Cung Tuan, Tieu Chien, Ly Hien ឬតារាដែលមានទេពកោសល្យខ្ពស់ដូចជា Ho Ca, Tran Khon, Dang Sieu ក៏មិនចង់ចូលរួមសម្ដែងជាមួយនាងដែរ៕

ដកស្រង់ពី៖Sabay