Social Network

ផ្ទុះការគាំទ្រពេញទំហឹង ក្រោយតារាចម្រៀង Key និយាយចំៗរឿងផឹកគ្រឿងស្រវឹង

តារាចម្រៀងវ័យក្មេង Key បានធ្វើឲ្យមហាជនមានការគាំទ្រនិងសរសើរយ៉ាងខ្លាំង ក្រោយនិយាយមិនគាំទ្ររឿងផឹកគ្រឿងស្រវឹង។

 

ពិតជាគួរឲ្យសរសើរសម្រាប់តារាចម្រៀងវ័យក្មេង key ដែលបានធ្វើឲ្យមហាជនជាច្រើនជាពិសេសក្រុមអ្នកដែលមិនផឹកគ្រឿងស្រវឹង សរសើរនូវទឹកចិត្តដែលស្រលាញ់សុខភាព មិនប៉ះពាល់ហើយក៏មិនចាំបាច់ត្រូវផឹកគ្រឿងស្រវឹងដើម្បីរាប់អានគ្នាដែរ។នៅក្នុងសំណេរយ៉ាងមានន័យដែលរៀបរាប់ដោយ Key នៅក្នុងថ្ងៃចូលឆ្នាំ តារាចម្រៀងរូបនេះបានបញ្ជាក់ថា ឈានចូលដល់វ័យ៣០ហើយ លោកដឹងថាអ្វីគួរអ្វីមិនគួរហើយសម្រាប់លោកក្នុងការផឹកគ្រឿងស្រវឹង។

លោកអាចផឹកបាន តែលោកសម្រចចិត្តថាមិនផឹកវា ព្រោះKey មានហេតុផលជាច្រើនដែលមិនគួរផឹកព្រោះវាប៉ះពាល់ទៅលើសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ក្នុងនោះ key បានបន្ថែមទៀតថា វា(ស្រា)មិនបានឲ្យលោកមានអារម្មណ៍ថា “សប្បាយ”នោះទេ បើទោះបីលោកផឹកតែទឹក ក៏សប្បាយបានដែរ។ក្នុងនោះលោកបានបញ្ជាក់ទៀតថា លោកមិនដែលបង្ខំអ្នកណាឲ្យឈប់សេពគ្រឿងស្រវឹងបាននោះទេ ព្រោះជាជម្រើសរបស់គេ ដូចនេះក៏ជាជម្រើសរបស់លោកដែលមិនសេពគ្រឿងស្រវឹងដូចគ្នា។ key និយាយថា ពេលរាល់ដងដែលអ្នកបង្ខំឲ្យខ្ញុំ “ដាក់មួយទៅបានសប្បាយ” វាមិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយនោះទេ។

ផ្ទុយទៅវិញវាធ្វើឲ្យខ្ញុំចង់ដើរចេញ និងមិនចង់ជួបអ្នកម្តងទៀត។ ចំណែកអ្នកគាំទ្រ ចូលទៅខមមិនសរសើរ និងចែករំលែកតៗគ្នាយ៉ាច្រើនចំពោះសំណេរដ៏មានន័យមួយនេះ រហូតមានអ្នកខ្លះនិយាយថា ខ្ញុំសូមចូលរួមគាំទ្រនិយាយត្រូវគ្រប់ឃ្លាទាំងអស់ ខ្ញុំពេញចិត្ត ចំណែកអ្នកខ្លះទៀតថា នេះគឺជាអ្វីដែលខ្ញុំចង់និយាយ គំនិតល្អ៕

ដកស្រង់ពី៖Sabay