Social Network

ដល់ពេលសមគួរហើយ! HYBE នឹងបន្ថយបន្ទុក BTS ដោយងាកមករវល់ជាមួយជំនួញហ្គេមវិញ

HYBE ត្រូវបានគេស្គាល់ច្បាស់ថាជាជម្រករបស់ក្រុម K-pop លំដាប់សកល BTS និងក៏ជាក្រុមហ៊ុនបានចូលទៅក្នុងអាជីវកម្មហ្គេម។

បច្ចុប្បន្នក្រុមហ៊ុនកំពុងវិវត្តខ្លួន និងប្រឹងប្រែងដើម្បីធ្វើពិពិធកម្មគំរូប្រាក់ចំណូលរបស់ខ្លួនពីអាជីវកម្មតន្ត្រីដែលមានស្រាប់ ដោយជំនួយពីការពឹងផ្អែកខ្លាំងលើ BTS និងបំបែកអាជីវកម្មថ្មីៗដូចជា ដូចជាហ្គេម ជាដើមវិញ។

យោងតាម ធនាគារវិនិយោគ (IB) ក្រុមហ៊ុន HYBE បានសម្រេចចិត្តបង្កើតសាជីវកម្មនៅសហរដ្ឋអាមេរិក ហើយផ្ទេរការ Develop ហ្គេម និងចេញផ្សាយអាជីវកម្មរបស់ខ្លួនទៅកាន់សាជីវកម្មនេះ។ ឈ្មោះសាជីវកម្មថ្មីទំនងជា 'HYBE IM' ដែលត្រូវបានដាក់ឈ្មោះតាមអង្គភាពនៃផ្នែកហ្គេមបច្ចុប្បន្ន។ គម្រោងនេះត្រូវបាន និងកំពុងលើកកម្ពស់ភាពជាដៃគូជាមួយក្រុមហ៊ុនហ្គេមក្នុងស្រុក និងបរទេសធំៗដូចជា Krafton, Netmarble និង NCsoft ផងដែរ។ ក្នុងករណីខ្លះ វាអាចជាមធ្យោបាយមួយ ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅសហរដ្ឋអាមេរិក។

HYBE ក៏បានប្រកាសថាខ្លួននឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា NFT ជាមួយ Dunamu នៅសហរដ្ឋអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ។ មានការបញ្ជាក់ថា HYBE នឹងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើ BTS និងខិតខំធ្វើឲ្យអាជីវកម្មហ្គេមរបស់ពួកគេមានភាពប្រសើរឡើងវិញម្ដង។

អ្នកវិភាគដែលទទួលបន្ទុកក្នុងក្រុមហ៊ុន HYBE ម្នាក់បាននិយាយថា "ប្រសិនបើហ្គេមមួយត្រូវបានបង្កើតឡើង និងអនុញ្ញាតឲ្យមានទំនាក់ទំនងផ្ទាល់ជាមួយតារាៗក្នុង metaverse ជាជាងការខ្ចីបទចម្រៀង និងតួអង្គរបស់ BTS ពីហ្គេមនោះ អាជីវកម្មហ្គេមនឹងបង្កើតសាច់ប្រាក់ដ៏ច្រើន មិនអាចប្រៀបផ្ទឹមបានឡើយ៕

យោងតាមឧស្សាហកម្មធនាគារវិនិយោគ (IB) ក្រុមហ៊ុន HYBE បានសម្រេចចិត្តបង្កើតសាជីវកម្មនៅសហរដ្ឋអាមេរិក ហើយផ្ទេរការអភិវឌ្ឍហ្គេម និងការបោះពុម្ពអាជីវកម្មរបស់ខ្លួនទៅកាន់សាជីវកម្មនេះ។ ឈ្មោះសាជីវកម្មថ្មីទំនងជា 'HYBE IM' ដែលត្រូវបានដាក់ឈ្មោះតាមអង្គភាពនៃផ្នែកហ្គេមបច្ចុប្បន្ន។

វាក៏កំពុងលើកកម្ពស់ភាពជាដៃគូជាមួយក្រុមហ៊ុនហ្គេមក្នុងស្រុក និងបរទេសធំៗដូចជា Krafton, Netmarble និង NCsoft ផងដែរ។ ក្នុងករណីខ្លះ វាអាចជាមធ្យោបាយមួយដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅសហរដ្ឋអាមេរិក។

HYBE ក៏បានប្រកាសថាខ្លួននឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា NFT ជាមួយ Dunamu នៅសហរដ្ឋអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ។ វាត្រូវបានគេវាយតម្លៃថា HYBE កំពុងធ្វើឱ្យមានការកើនឡើងដ៏ធំមួយនៅក្នុងអាជីវកម្មមាតិកានាពេលអនាគតនៅក្នុងទីផ្សារពិភពលោក ដោយសាជីវកម្មទាំងអស់ដែលនឹងជាស្នូលនៃអាជីវកម្មថ្មីរបស់ក្រុមហ៊ុនបានសម្រេចចិត្តមានទីតាំងនៅសហរដ្ឋអាមេរិកជាជាងនៅក្នុងប្រទេសកូរ៉េ។

ដកស្រង់ពី៖Sabay