Social Network

អបអរសាទរ!ទីបំផុត ញ៉ែម សុគន្ធ និងភរិយា បានឃើញមុខកូនលើកទី២ហើយឈ្មោះវិញក៏ពីរោះណាស់ដែរ

ក្រោយចូលឆ្នាំហើយ លោក ញ៉ែម សុគន្ធ បានឃើញមុខកូនស្រីបណ្តូលចិត្តដែលជាកូនទី២ហើយ ចំណែកឈ្មោះវិញពីរោះ មុខមាត់វិញក៏គួរឲ្យស្រលាញ់ណាស់ដែរ។

ថ្មីៗនេះតារាសម្តែងលោក ញ៉ែម សុគន្ធ បានបង្ហាញរូបភាពកូនស្រីដែលទើបកើតថ្មីៗនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ដែលត្រូវចូលឆ្នាំហើយ ដោយកូនស្រីដ៏គួរឲ្យស្រលាញ់រូបនេះ មានឈ្មោះថា សុគន្ធ មល្លិកា ហៅម្លិះ។ នេះគឺជាកូនទី២របស់លោក ដែលកូនទី១របស់តារាសម្តែងរូបនេះគឺជាកូនប្រុសកាន់តែធំ ហើយក៏កាន់តែគួរឲ្យស្រលាញ់ណាស់ដែរ។

រម្លឹកផងដែរថា តារាសម្តែងលោក ញ៉ែម សុគន្ធនិងភរិយា បន្ទាប់ពីរៀបការជាមួយគ្នាមក ឃើញថាអ្នកទាំងពីរហាក់មានភាពផ្អែមល្ហែមដោយទទួលបានសុភមង្គលកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ជាមួយគ្រួសារតូចដ៏កក់ក្តៅរបស់លោក។ដោយរយៈពេលនៃការរៀបការហូតមកដល់ពេលនេះលោកទទួលបានចំណងដៃកូន២នាក់ហើយដោយក្នុងនោះមានប្រុសមួយស្រីមួយដែលទើបកើតនេះឯង៕

ដកស្រង់ពី៖Sabay