Social Network

BMW ម៉ូដែល X1 ស៊េរី 2016 ស៊ីសាំងប្រហែល រថយន្ត CAMRY ដែរ

ជាមួយការ រចនាថ្មី របស់រថយន្ត BMW ម៉ូដែល X1 ឆ្នាំ 2016 នេះវាបាន បង្ហាញពីភាពទាក់ទាញ យ៉ាងស្រស់ស្អាត ព្រមទាំងបទពិសោធន៍ ថ្មីមួយនៃរថយន្ត ត្រកូល X ដែលមានរាង តូចជាងគេនេះ។

BMW X1 ត្រូវបានគេ រចនាឡើង ដើម្បីចែករំលែក បទពិសោធន៍ថ្មី ជាមួយរថយន្ត រាងតូច ប្រហាក់ប្រហែល ទៅនឹង Mini Cooper ហើយវាត្រៀម ខ្លួនវាយលុក ទីផ្សាររថយន្ត នៅសហរដ្ឋអាមេរិក ជាមួយនឹងរថយន្ត ដែលមាន ម៉ាស៊ីន ៤ ហើយនឹងបច្ចេកវិទ្យា ទំនើបៗ ផ្សេងទៀត។ BMW X1 ឆ្នាំ 2016 នឹងធ្វើការ ដាក់បង្ហាញម៉ូដែល ដំបូងមួយរបស់ ខ្លួននៅសហរដ្ឋអាមេរិក គឺ ម៉ូដែល xDrive 28i ដែលវាម៉ាស៊ីន ត្រឹមតែ 2.0-liter turbocharged ប៉ុណ្ណោះ។

ថ្វីត្បិតតែ ម៉ាស៊ីនរបស់វា តូចពិតមែន តែវាមានកំលាំងដល់ទៅ 228 hp ដែលមាន ប្រអប់លេខ ចំនួន 8 អូតូម៉ាតិច ហើយនឹងការ ប្រើប្រាស់ក្រឡេ មុខក្នុងការអូសកំលាំង។ រថយន្តមួយនេះ វាមានការ សន្សំសំចៃប្រេងសាំង បានយ៉ាងច្រើន ផងដែរ ដោយវាស៊ីសាំង ត្រឹមតែ 7.3 លីត្រ ក្នុង 100 គីឡូម៉ែត្រ តែប៉ុណ្ណោះ សំរាប់ការបើកបរ លើផ្លូវ highway។ ការប្រើប្រាស់ ពណ៌ត្នោតក្នុងការរចនា ផ្នែកខាងក្នុងរថយន្ត បានធ្វើអោយមានការ ទាក់ទាញថ្មីមួយ ខណៈពេលដែល រថយន្តមួយចំនួន កំពុងពេញនិយម ពណ៌ទឹកក្រូចនិង ពណ៌ទឹកដោះគោ។

ចំណែកឯបច្ចេកវិទ្យា ចុងក្រោយរបស់ BMW គឺ iDrive infotainment system ដែលរួមមាន ដូចជា ការបញ្ជូនសញ្ញា នៃជួរផ្លូវ ពេលដែលយើងជិះខុស, ការបញ្ជូនសញ្ញា ប៉ះទង្គិចពេលដែល រថយន្តផ្សេងមកក្បែរ ជាដើម ដែលវាសុទ្ធសឹងតែជា ប្រពន្ធ័ជំនួយការ ក្នុងការបើកបរ។ ហើយការដាក់លក់ នៅលើទីផ្សារ ក្រុមហ៊ុន ផលិតរថយន្តមួយនេះ មិនទាន់បានបង្ហាញ អោយដឹងនោះទេ ចំណែកឯតំលៃ ក៍ពុំទាន់មាន ព័ត៌មានណាមួយ បង្ហាញអោយដឹងនោះដែរ៕

ដកស្រង់ពី៖ khmer-note